ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jadon Sancho ដាច់​ចិត្ត​ប្រាប់​ពី​មូលហេតុ​ចាក​ចេញពី Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​១៨​ឆ្នាំ Jadon Sancho បាន​ប្រាប់​ពី​មូលហេតុ​ចាក​ចេញពី Manchester…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ​១៨​ឆ្នាំ Jadon Sancho បាន​ប្រាប់​ពី​មូលហេតុ​ចាក​ចេញពី Manchester City ទៅ​លេង​ឲ្យ​ក្លិប Borussia Dortmund ។

កីឡាករ​វ័យក្មេង​រូប​នេះ បាន​ចាកចេញ​ទៅ​កាន់ Budesliga កាលពី​ឆ្នាំ​មុន ក្រោយ​ពី​លេង​ឲ្យ City បាន​ពីរ​ឆ្នាំ បើ​ទោះបីជា​បាន​ជាប់មាត់​នៅ​បន្ត​ជាមួយនឹង Man City ក៏​ដោយ​។ នៅ​ពេល Sancho ចាកចេញ គ្រូបង្វឹក Pep Guardiola បាន​និយាយ​ថា ៖«​ពួក​យើង​បាន​ធ្វើ​អ្វី​ៗ​គ្រប់​អស់ហើយ តែ​ខ្ញុំ​មិន​គិត​ថា​នេះ​មក​ពី​បញ្ហា​ប្រាក់ខែ​ទេ តែ​នេះ​ប្រហែល​មក​ពី​រឿង​ផ្សេង​។ ខ្ញុំ​ក៏​អាច​យល់​ដែរ​។ គាត់​ត្រូវ​តែ​ដឹង គ្រួសារ​ត្រូវ​តែ​ដឹង ហើយ​ជា​ពិសេស​អ្នកចាត់ការ​ក្លិប​ត្រូវ​តែ​ដឹង​។ ពួក​យើង​មាន​ទំនុកចិត្ត​លើ​គាត់​»​។

Man City នៅ​ពេល​នោះ​បាន​ហ៊ាន​ជះ​លុយ​លើ Sancho ឲ្យ​ក្លាយទៅជា​កីឡាករ​ស៊ីលុយ​ច្រើន​ជាងគេ​នៅ​ក្លិប តែ​ចុង​ក្រោយ​គេ​នៅ​តែ​សម្រេចចិត្ត​ចាកចេញ​ទៅ​លេង​ឲ្យ Dortmund ក្នុង​ទឹកប្រាក់ ៨​លាន​ផោន ។

នៅ​ថ្ងៃ​ពុធ​កន្លង​មកនេះ Sancho បាន​ប្រាប់​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ចាកចេញ នៅ​ក្នុង​សន្និសីទកាសែត​មួយ​របស់​អង់គ្លេស​ថា​៖«​ការ​ចាក​ចេញពីផ្ទះ​ធ្លាប់​នៅ គឺជា​រឿង​ត្រូវ​ជំនះ​មួយ​ដ៏​ធំ​។ ការ​ដែល​ចាក​ចេញពី​ម្តាយ​និង​បង​ប្អូនស្រី​របស់ខ្ញុំ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ពួក​គេ​យ៉ាង​ខ្លាំង​។ តែ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ហើយ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​»​។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ «​វា​ពិតជា​ពិបាក​ណាស់ ជា​ពិសេស​បែក​ពី​ម្តាយ​ខ្ញុំ​។ តែ​ប្រសិនបើ​អ្នក​ជឿ​លើ​ខ្លួនឯង អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ក៏​ដោយ ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​ខ្លួនឯង​។ ខ្ញុំ​នៅ​ពេល​នេះ​រស់នៅ​ជាមួយ​ឪពុក​របស់ខ្ញុំ​នៅ​អា​ល្លឺ​ម៉​ង់​។ គ្មាន​នរណា​ម្នាក់​ស្រួលខ្លួន​ពេល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ទេ​។ ប្រសិនបើ​អ្នក​សម្រេចចិត្ត​ទៅ​លេង​នៅ​ប្រទេស​ក្រៅ​ហើយ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួនឯង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ