ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ឈ្នះ​ឈ្នះ ! ត្រៀម​សម្ពោធ​នៅ​ចុងឆ្នាំ​២០១៨​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​កែ​លម្អ សោភ័ណ​ភាព នៅ​ខាង​មុខ និង​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ត្រៀម​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩,៣០,៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​ដែនដី លោក ឃួ​ង ស្រេង បាន​ជំរុញ និង​ដាក់​ផែនការ​ឲ្យ​មន្ត្រី នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន និង​អាជ្ញាធរ​ដែនដី បង្កើន​ការ​យកចិត្តទុកដាក់ លើ​ការ​រៀបចំ​កែ​លម្អ ហេដ្ឋារចនាសម្ព័ន្ធ និង​សោភ័ណ​ភាព បរិស្ថាន​ជុំវិញ​ទីតាំង​ប្រារ​ព្វ​ពិធី​, ការ​កែ​លម្អ​ផ្លូវ​ចូល​ឲ្យ​បាន​ស្អាត ចាប់ពី​គល់​ស្ពាន​ព្រែក​ព្នៅ​ដល់​ផ្លូវជាតិ​លេខ​៦ កាប់​ព្រៃ​នៅ​អម​សងខាង​ផ្លូវ​ឲ្យ​បាន​ទទឹង​៣០​ម៉ែត្រ ពី​ចិញ្ចើម​ផ្លូវ​,​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​ដាក់​ភ្លើង​ហ្វា​តាម​ដើមឈើ​, រៀបចំ​សួនច្បារ​,​រៀបចំ កន្លែង​ចត​យានយន្ត​ជាដើម​។

ចំណែកឯ​មន្ទីរ​សុខាភិបាល​ត្រូវ​រៀបចំ​ដាក់​ស្តង់​ពិនិត្យ និង​សង្គ្រោះ​ចំនួន​២​កន្លែង និង​ដាក់​រថយន្ត​សង្គ្រោះ​ចំនួន​២០​គ្រឿង សម្រាប់​ជួយ​អន្តរាគមន៍ នៅ​ពេល​ប្រជាពលរដ្ឋ មាន​បញ្ហា​ផ្នែក​សុខភាព ដែល​កម្មវិធី​សម្ពោធ​នេះ គ្រោង​នឹង​មាន​ប្រជាពលរដ្ឋ ចូលរួម​ជាង​១​ម៉ឺន​នាក់​។ ក្នុង​ពេល​ចុះ​ពិនិត្យ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា បញ្ហា​សំខាន់​ចំពោះ​មុខ គឺ​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណ​ភាព​របៀបរៀបរយ សម្រាប់​ពិធី​ឲ្យ​បាន​ល្អ​ប្រសើរ សក្តិ​សម​ទៅ​នឹង​ខ្លឹមសារ ឬ​អត្ថន័យ​នៃ នយោបាយ ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ខ្មែរ​គ្រប់​ភាគី​ទំនាស់​ឈ្នះ​ទាំងអស់​គ្នា ហើយ​ប្រទេស​ជាតិ​ទាំងមូល​ក៏​ឈ្នះ​ទាំងអស់​គ្នា​។

សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ស្ថាបនិក​នៃ​សន្តិភាព ដែល​ខ្មែរ​គ្រប់​រូប​បាន​រស់នៅ ក្នុង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍ ពេញ​ផ្ទៃ​ប្រទេស​។ ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​នេះ ដើម្បី​អបអរសាទរ គម្រប់​ខួប​២០​ឆ្នាំ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង ដ៏​រ៉ាំ​រៃ​រវាង​ខ្មែរ​នឹង​ខ្មែរ ដែល​ភាគី​ទំនាស់​ទាំងអស់ បាន​ទម្លាក់អាវុធ​ចុះ រួច​ចាប់​យក​ការ​ចរចា​គ្នា​ដោយ​សន្តិវិធី តាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​។ ដូច្នេះ​ខ្មែរ​គ្រប់​រូប ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ដែល​បាន​មក​ដោយ​លំបាក​នេះ កុំ​ឲ្យ​បាត់បង់​នឹង​ការពារ​សុខ​សន្តិភាព​ឲ្យ​បានជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។

ចំណែក​នាយ​ឧត្តមសេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការបរទេស នៃ​ក្រសួងការពារជាតិ និង​ជា​ប្រជា​ប្រធាន ក្រុមការងារ​សាងសង់ វិមាន​ឈ្នះ​ឈ្នះ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​បញ្ចប់​សង្គ្រាមស៊ីវិល និង​ទទួល​បាន​សន្តិភាព ពេញលេញ​នៅ​កម្ពុជា តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហៅ​កាត់​ថា ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​។ តាម​រយៈ​សន្តិភាព​រកបាន​ដោយ​លំបាក នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ហើយ ដែល​បង្កើត​ឱកាស​មាស ឱកាស​ពេជ្រ សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។

នាយ​ឧត្ដមសេនីយ៍​បន្ថែម​ថា វិមាន​ឈ្នះ​ឈ្នះ គឺ​បាន​រៀបចំ​ចម្លាក់ ស្តី​ពី​ចម្លាក់​ទិវា​ចង​ចាំ ឆ្ពោះទៅ​ការ​ផ្តួលរំលំ របប​ប្រល័យពូជសាសន៍ និង​ចម្លាក់​ដំណើរ​ជាតិ​កម្ពុជា នា​ទស​វត្ស​ឆ្នាំ​៨០ និង​ដើមឆ្នាំ​៩០ ដាក់​តាំង​បង្ហាញ នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រៅ​វិមាន​។ សូម​បញ្ជាក់​ថា វិមាន​ឈ្នះ​ឈ្នះ​ចាប់ផ្តើម សាងសង់​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​សង់​នៅ​ផ្ទៃដី​ចំនួន​១៥​ហិ​កតា ដែល​វិមាន​មាន​កម្ពស់​៥៤​ម៉ែត្រ ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់ ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ