ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ចេញ​មកពីណា កា.ប់​យក​ៗ​ដូច​កា.ប់​សាច់​ជ្រូក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​ជិត​5​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​11 តុលា មនុស្ស​3​នាក់​បាន​រង​របួស​ដោយសារ​ក្រុម​ជន​មិន​ស្គាល់​មុខ​តាម​កាប់​នឹងដាវ​សាំ​ម៉ូ​រ៉ៃ​2​កន្លែង​ផ្សេង​គ្នា​នៅ​ភូមិ​ចាន់គិរី និង​ភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ទាំង​3​រួម​មាន​ទី​1-​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោង​ជិត​5​ទាប​ភ្លឺ​ព្រឹក ថ្ងៃ​ទី​11 តុលា មនុស្ស​3​នាក់​បាន​រង​របួស​ដោយសារ​ក្រុម​ជន​មិន​ស្គាល់​មុខ​តាម​កាប់​នឹងដាវ​សាំ​ម៉ូ​រ៉ៃ​2​កន្លែង​ផ្សេង​គ្នា​នៅ​ភូមិ​ចាន់គិរី និង​ភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ទាំង​3​រួម​មាន​ទី​1-​ឈ្មោះ សុខ តារា ហៅ​បឿ​ក ភេទ​ប្រុស អាយុ​17​ឆ្នាំ របួស​.​ក​ខាងក្រោយ និង​ក្បាល​, ទី​2-​ឈ្មោះ គង់ ជីវ៉ា ភេទ​ប្រុស អាយុ​16​ឆ្នាំ របួស​ប្រអប់​ដៃស្តាំ អ្នក​ទាំង​2​នាក់​ខាងលើ​រស់នៅ​ភូមិ​បា​ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​ទី​3-​ឈ្មោះ សុវណ្ណ ច​ន្ធូ ភេទ​ប្រុស អាយុ​21​ឆ្នាំ របួស​ប្រអប់​ដៃស្តាំ និង​មាន​ទីលំនៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ទី​1 និង​ទី​2​អះអាង​ថា ពេល​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ស៊េរី​ឆ្នាំ​2017 ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត​បំណង​ទៅ​ផ្ទះ​វិញ លុះដល់​ចំណុច​ឡធ្យូង​ក្នុង ភូមិ​បា​លិ​លេ​យ្យ​2 ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​4​ទៅ​5​ម៉ូតូ​កាន់​កាំបិត​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ឲ្យ​របួស ។

ដោយឡែក​ជន​រង​គ្រោះ​ទី​3​អះអាង​ថា ពេល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​125 ពណ៌​ខ្មៅ ជាមួយ​មិត្តភក្តិ​ពី​កើត​ទៅ​លិច​ដល់​ចំណុច​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្បែរ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោង​ជិត​5​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​11 តុលា ស្រាប់តែ​មាន​ជនសង្ស័យ​ប្រដាប់​ដោយ​កាំបិត​សាំ​ម៉ូ​រ៉ៃ​ជិះ ម៉ូតូ​4​ទៅ​5​គ្រឿង ដេញ​កាប់​បណ្តាល​ឲ្យ​របួស​តែ​ម្តង ។

ទាំង​2​ករណី​នេះ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ​ករណី​នេះ​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ប្រព័ន្ធ WhatsApp ថា​កំពុង​ដុតដៃដុតជើង​ស្រាវជ្រៀវ​រក​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ