ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងបុណ្យ​ភ្ជុំ ​វាយ​សម្លា.ប់​ផ្អើល​ពេញ​វត្ត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជនសង្ស័យ​៤​នាក់​បាន​ដេញ​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ ពេលកំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​​ក្បាល​ទៅ​នឹង​ថ្នល់​ ហើយ​ក៏​​បាន​ស្លាប់​ក្រោយពេល​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ តុលា នៅ​វត្ត​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ស្រែ​ចារ…

ខេត្តក្រចេះ ៖ ជនសង្ស័យ​៤​នាក់​បាន​ដេញ​ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ ពេលកំពុង​តែ​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​​ក្បាល​ទៅ​នឹង​ថ្នល់​ ហើយ​ក៏​​បាន​ស្លាប់​ក្រោយពេល​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ តុលា នៅ​វត្ត​មួយ​កន្លែង ស្ថិត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អុល ហេង អាយុ​១៧​ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹ​ង​ថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ តុលា ជា​ថ្ងៃ​ឆ្លង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ក្នុង​វត្តមាន​រាំ​ធុងបាស់ ពេល​នោះ​ក៏​មានការ​រាំ​ឌឺដង​គ្នា​រវាង​ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​៤​នាក់ ជាមួយ​នឹងជន​រង​គ្រោះ​។

ក្រោយមកជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ក៏​ត្រូវ​ជន​យុវជន​ដៃដល់​ដែល​មាន គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដេញ​មក​ពីក្រោយ​ ពេល​នោះ​ជន​ដៃដល់​ឈ្មោះ រុំ រ៉ា អាយុ​១៦​ឆ្នាំ រស់នៅ​ស្រុក​ស្នួល និង​ម្នាក់​ទៀត​ឈ្មោះ សួន ពិសី អាយុ​១៨​ឆ្នាំ រស់នៅ​ស្រុ​ម​មេមត់ បាន​យក​ខ្សែក្រវាត់​វាយ​ចំ​ក​ជន​រង​គ្រោះ​ពីក្រោយ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម្នាក់ឯង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មេមត់ ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ព្រួយ​វាយ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​បាន​មួយ​ថ្ងៃ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​។

លោក​ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២​នាក់ ជា​ជន​ដៃដល់​ក្នុង​អំពើ​វាយ​សម្លាប់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​តាម​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន ខណៈ​បក្ខពួក​របស់​គេ​២​នាក់​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ