ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ទៅ​ហើយ​ត្រឡប់​មក​វិញ​ស្រែក​ខ្លាំង​ៗ​ថា «​អាណា​កាក់​ទូក​ឪ​អញ?​»…​មានអី​ប្រាវ ផ្អើលឈូ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិ​4​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ត្រូវ​បាន​ក្រុម​ក្មេង និង​ចាស់​ទំនើង​ព្រួត​គ្នា​វាយ កាលពី​ថ្ងៃ​ទី​9 ខែតុលា ឆ្នាំ​2018 ។ ករណី​នេះ​កើតឡើង​នៅ​ចំណុច​វត្ត​ទម្លាប់​រង្សី…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិ​4​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​ត្រូវ​បាន​ក្រុម​ក្មេង និង​ចាស់​ទំនើង​ព្រួត​គ្នា​វាយ កាលពី​ថ្ងៃ​ទី​9 ខែតុលា ឆ្នាំ​2018 ។ ករណី​នេះ​កើតឡើង​នៅ​ចំណុច​វត្ត​ទម្លាប់​រង្សី ភូមិ​ទម្លាប់ ឃុំ​ប្រាសាទ កាលពី​រសៀល​ថ្ងៃ​ទី​9 តុលា ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​កើតឡើង​ដោយសារ​ទូក​ស្មាច់​2​គ្រឿង​បុក​គ្នា​ពេល​កំពុង​បើកបរ​ក្នុង​ប្រឡាយ​មួយ​បញ្ច្រាសទិស​គ្នា​ជិត​វត្ត​ទម្លាប់​រង្សី ក្រោយ​ពី​បញ្ហា​ខាងលើ​កើតឡើង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រាសាទ និង​ប្រជា​ការពារ​ភូមិ​ដែល​កំពុង​រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ​នៅ​ក្នុង​បរិវេណ​វត្ត​ជិត​នោះ​បាន​ទៅ​ជួយ​ធ្វើ​អន្តរា​គម​ន៌​ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​កើតឡើង ។

ប្រភព​បន្ត​ថា ក្រោយ​ការ​សម្របសម្រួល​ចប់​ភាគី​ម្ខាង​ឈ្មោះ ចាន់ ឈឿ​ម អាយុ​53​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ប្រាសាទ បាន​បើកទូក​ស្មាច់​ចេញ​ទៅ​បាត់​នៅឡើយ​ភាគី​ម្ខាង​ទៀត​ឈ្មោះ បឿន ថី ភេទ​ប្រុស អាយុ​52​ឆ្នាំ រស់នៅ​ភូមិ​កៀន​បន្ទាយ ឃុំ​ប្រាសាទ ព្រោះ​ទូច​ស្មាច់​របស់​គាត់​ធ្លាយ​ហើយ​ទឹក​ចូល​ច្រើន ។

មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ ចាន់ ឈឿ​ម បើកទូក​ស្មាច់​ត្រឡប់​មក​វិញ​ស្រែក​ជេរ​ប្រមាថ និង​វាយ​នគរបាល​ម្នាក់​ឈ្មោះ អ៊ុយ ពិ 2​ទៅ​3​ដៃ​បន្ទាប់​មក​ក៏​មាន​ទូក​បក្ខពួក និង​កូន​របស់​ជន​ដៃដល់​ខាងលើ​មក​បន្ថែម​ទៀត​ដោយ​ស្រែ​កថា «​អាណា​កាក់​ទូក​ឪ​អញ?​» ហើយ​ក៏​ស្ទុះ​ឡើង​ពី​ទូក​ខ្លះ​កាន់​កៅអី​ជ័រ ខ្លះ​កាន់​ក្តា​ឈើ និង​ខ្លះ​កាន់​ដុំឥដ្ឋ ហើយ​មួយ​ចំនួន​ចាប់​ឱប​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន់ សុ​ផា វាយតប់​ជា​ច្រើន​ដៃ ។

ដោយ​ឃើញ​ក្រុម​ក្មេង និង​ចាស់​ទំនើង​វាយ​សមត្ថកិច្ច​ខាងលើ​ប្រជា​ការពារ​ភូមិ​ម្នាក់​ឈ្មោះ ញឹ​ប ថូ ស្ទុះ​ទៅ​ជួយ​ឃាត់ តែ​ត្រូវ​ក្រុម​ជន​ដៃដល់​វាយ​របួស​ក្បាល និង​ដៃស្តាំ​ហើយ​ប្រជា​ការពារ​ម្នាក់​ទៀត​ឈ្មោះ កិ ក៏​ត្រូវ​ជនសង្ស័យ​ឆក់​យក​វិទ្យុទាក់ទង​វាយ​របួស​ក្បាល និង​បែក​វិទ្យុទាក់ទង​ខូច​អស់​ទៀត​ផង ។

យ៉ាងណា​ក៏​ដោយ​ករណី​ខាងលើ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ស្រុក​ព្រះនេត្រព្រះ​ដឹកនាំ​ដោយ​លោក មាស រឹ​ទ្ធី​ អធិការ​នគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​5​នាក់​រួម​មាន​ទី​1-​ឈ្មោះ ចាន់ ឈឿ​ម ភេទ​ប្រុស អាយុ​53​ឆ្នាំ​, ទី​2-​ឈ្មោះ ព្រំ សំណាង ហៅ​ចេក ភេទ​ប្រុស អាយុ​47​ឆ្នាំ (កំពុងគេចខ្លួន)​, ទី​3-​ឈ្មោះ ឈឿ​ម ដួង ភេទ​ប្រុស អាយុ​17​ឆ្នាំ​, ទី​4-​ឈ្មោះ ព្រំ ច​រិ​យ៉ា ភេទ​ប្រុស អាយុ​19​ឆ្នាំ និង​ទី​5-​ឈ្មោះ ដូង ម៉ៅ ភេទ​ប្រុស អាយុ​24​ឆ្នាំ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នក​របាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ