ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​ច្រើន​​​នាក់ នៅ​ខេត្តពោធិ៍សាត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ សមត្ថកិច្ច​បញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ទាំង​មុន​ភ្ជុំ​បិណ្ឌ ពេល​ភ្ជុំបិណ្ឌ និង​ក្រោយ​ភ្ជុំបិណ្ឌ នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​(​ប្រុស​)…

ខេត្តពោធិ៍សាត់​៖ សមត្ថកិច្ច​បញ្ជាក់​ថា គិត​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ទាំង​មុន​ភ្ជុំ​បិណ្ឌ ពេល​ភ្ជុំបិណ្ឌ និង​ក្រោយ​ភ្ជុំបិណ្ឌ នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​(​ប្រុស​) និង​របួសធ្ងន់​ស្រាល​ចំនួន​៣៤​នាក់​ក្នុង​នោះ​ស្រី​១៤​នាក់​។


​នៅ​ស្រុក​ក្រគរ​ស្លាប់​២​នាក់ នៅ​ស្រុក​ភ្នំក្រវាញ​ស្លាប់​១​នាក់ របួសធ្ងន់​១​នាក់ និង​នៅ​ស្រុក​ក្រគរ​របួសធ្ងន់​ស្រាលចំនួន​៣៣​នាក់ ក្នុង​នោះ​ស្រី​១៤​នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ដ​បុក​ជាមួយ​ម៉ូតូ មូលហេតុ​បើក​លឿន​ហួសប្រមាណ បើក​ជែង​ខុស​ប្រក្រតី និង​ស្រវឹង ។

​ជន​រង​គ្រោះ​ទាំង​ស្លាប់​និង​របួស​សុទ្ធតែ​រស់នៅ​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ដែល​មួយ​ចំនួន​សម្រាក​ព្យាបាល​នៅផ្ទះ និង​មួយ​ចំនួន​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ