ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​នយោបាយ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​សម រ​ង្ស៊ី មិន​ទាន់​បែកបាក់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​មួយ​រូប​បាន​អះអាង សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សម រ​ង្ស៊ី មិន​ទាន់​បែកបាក់​គ្នា​មែនទែន​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​មួយ​រូប​បាន​អះអាង សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សម រ​ង្ស៊ី មិន​ទាន់​បែកបាក់​គ្នា​មែនទែន​នោះ​ទេ ។

ទោះបីជា​មានការ​អះអាង​របស់​អ្នកវិភាគ​នេះ​យ៉ាងណា​ក្តី​ក៏​គេ​ឃើញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​សម រ​ង្ស៊ី បាន​បែកបាក់​គ្នា​ទៅ​ហើយ ព្រោះ​លោក​សម រ​ង្ស៊ី វាយប្រហារ​លើ សម្តេច​តេ​ជោ​យ៉ាង​ធ្ងន់​ៗ ដោយ​មិន​សំចៃមាត់ ។

ចំណែក​សម្តេច​តេ​ជោ​បាន​ប្រកាស​ជំហរ​ថា មិន​លើកលែងទោស​ដល់​សម រ​ង្ស៊ី​ជា​ដាច់ខាត ។ មេ​បក្ស​កាន់​អំណាច និង​មេ​បក្ស​ប្រឆាំង​បាន​ធ្វើការ​វាយប្រហារ​តាម​សំដី​ដាក់​គ្នា​ជា​ហូរហែ​ដោយ​ម្នាក់​ថា ធ្វើ​តាម​ច្បាប់ ហើយ​ម្នាក់​ថា ច្បាប់​បាន​តែ​នៅ​លើ​បបូ​តមាត់​តែ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​នយោបាយ​លោក សុខ សុគន្ធ ហៅ​ជាម សុខ ដែល​កំពុង​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​តាម​ខ្ញុំបាទ​សង្កេត​មើល​សម្តេច ហ៊ុន សែន និង​លោក សម រ​ង្ស៊ី នៅ​មិន​ទាន់​បែក​គ្នា​មែនទែន​ទេ ។ ហេតុ​ដែល​ខ្ញុំបាទ​នៅ​គិត​ដូច្នេះ​ព្រោះថា អ្នកនយោបាយ​ទាំង​ពីរ​រូប​បាន និង​នៅ​តែ​រាំ​ល្ខោន​កៃ លឿង​ជាមួយ​គ្នា​» ។ លោក​បន្ត​ថា ទោះ​ដូច្នោះ​ក៏​ដោយ​ក៏​ជីវិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី ស្ថិត​ក្នុង​ដៃ​របស់​សម្តេច ហ៊ុន សែន ។ វា​ស្រេច​តែ​សម្តេច ហ៊ុន សែន​ទេ​ដែល​ថា សម្តេច​ហ៊ុន សែន​នឹង​សម្រេច​បន្ដ ឬ​ឈប់​លេង​ចូល​លោក សម រ​ង្ស៊ី ។

ចំណែក​លោក សមរ​ង្ស៊ី វិញ​អស់ក្បាច់​លោត​ហើយ ។ ប្រជាជន​ខ្មែរ​នៅ​ក្នុង និង​ក្រៅប្រទេស​បានឃើញ​ថា លោក សម រ​ង្ស៊ី លែង​មាន​ឥទ្ធិពល​លើ​នយោបាយ​ជាតិ​ទៀត​ហើយ ។ លោក​ជេ​ម សុខ ក៏​បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី គ្រាន់តែ​ជា​គល់ឈើ​មួយ​គល់​ដែល​កំពុង​ធ្វើ​ជា ឧបសគ្គ​ទទឹង​ផ្លូវ ។ ចំណែក​ចំនួន​មនុស្ស​គាំទ្រ​លោក​សម រ​ង្ស៊ី បាន និង​កំពុង​ថយ​ចុះ​ជា​អតិបរិមា ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ជេ​ម សុខ បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី មិន​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ ។

ជាក់ស្តែង​នៅ​លោក​សម រ​ង្ស៊ី បាន​តែ​យកមុខ​ប៉ុណ្ណោះ ។ លោក​ថា «​លោក​សម រ​ង្ស៊ី កំសាក​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​សម្តេច​ហ៊ុន សែន នៅ​ក្រុង​នី​វយ​ក (September 27-30, 2018) ព្រោះ​ខ្លាច​ខូចប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន , លោក​សម រ​ង្ស៊ី ក៏​បាន​គេចខ្លួន​បាត់​ពី​មហា​បាតុកម្ម​នៅ​ក្រុង​ញូ​វ​យ៉​ក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ