ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ក្នុង​ថ្លុកឈាម​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឪពុកក្មេក​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​មិន​ទាន់​ដល់​ផង​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បុក​ពីក្រោយ​អូស​ជាង​២០​ម៉ែត្រ​បែកក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រថយន្ត​ព្យាយាម​បើក​រត់​បានជា​ច្រើន​ម៉ែត្រ តែ​បើក​ទៅ​មុខ​មិន​រួច អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​និង​អ្នក​រួម​ដំណើរ​បាត់ ។​ ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឪពុកក្មេក​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ​មិន​ទាន់​ដល់​ផង​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បុក​ពីក្រោយ​អូស​ជាង​២០​ម៉ែត្រ​បែកក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រថយន្ត​ព្យាយាម​បើក​រត់​បានជា​ច្រើន​ម៉ែត្រ តែ​បើក​ទៅ​មុខ​មិន​រួច អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​និង​អ្នក​រួម​ដំណើរ​បាត់ ។​

ហេតុការណ៍នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ឈឹ​ម ចាន់​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ
ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដើម​ចាន់ ឃុំ​រមិញ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស NX200t ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៣៨៧១ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ម៉ូតូ​រង​គ្រោះ​ម៉ាក​ស្មាស ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល ១E-៥៥៤៥ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រង​គ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស NX200t បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​អូស​ជាង​២០​ម៉ែត្រ ដោយ​បុក​ពី​ផ្នែក​ខាងស្ដាំ​ខ្ទាត​ទៅ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បាក់ជើង​ខាងឆ្វេង និង​បែកក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​ខ្ទេច​ស្ទើរ​ទាំងស្រុង​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​បុក​ពី​ម្ខាង​ទៅ​ម្ខាង​ហើយ រថយន្ត​ឡិច​ស៊ី​ស​ខាងលើ បែក​ពោង​សុវត្ថិភាព​ទាំង​សង្ខាង​ដោយ​ពុំ​មាន​អ្នក​រង​របួស​ឡើយ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ព្យាយាម​បើក​ទៅ​មុខ​បាន​ជាង​១០០​ម៉ែត្រ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ស្ទាក់​រថយន្ត​ខាងលើ​ដែរ តែ​មិន​បាន​ឃាត់​អ្នកបើកបរ​នោះ​ឡើយ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ឡើង​រថយន្ត​មួយ​គ្រឿង​ទៀត​គេចខ្លួន​បាត់​ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មក​ដល់​។

បើ​តាម​សំដី​ក្រុម​គ្រួសារ​របស់​សព​បាន​បង្ហើប​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​ជំ​លោះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​តិចតួច​ដែរ ទើប​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ឪពុកក្មេក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើម្បី​ត្រឡប់​ទៅ​បន្ទប់​ជួល​របស់​ខ្លូ​ន​វិញ​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ងួន​ពេជ្រ ជិត​ស្រុក​ខាង​ប្រពន្ធ ។

ចំណែក​រថយន្ត​ឡិច​ស៊ី​ស និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ