ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពីក្រោយ​គោ​យន្ត​ខ្ទាតជា​ច្រើន​ម៉ែត្រ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​មិនឃើញ​គោ​យន្ត​បើក​នៅ​ពីមុខ បាន​ជ្រុល​បុក​ចំ​ទ្រុង​គោ​យន្ត​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​រង​ខូចខាត​ធ្ងន់ធ្ងរ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥ ខែតុលា…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​មិនឃើញ​គោ​យន្ត​បើក​នៅ​ពីមុខ បាន​ជ្រុល​បុក​ចំ​ទ្រុង​គោ​យន្ត​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​រង​ខូចខាត​ធ្ងន់ធ្ងរ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤៤ ស្ថិត​ក្នុងភូមិ​តឹង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម រ៉​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដី​ឆ្នាំ ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។

ចំណែក​គោ​យន្ត​ពណ៌​ក្រហម មាន​សណ្តោង​រ៉ឺ​ម៉ក បើកបរ​ដោយ​ឈ្មោះ​អ៊ុ​ក ស៊ុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​វៀន ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​គោ​យន្ត​មួយ​គ្រឿង​បើកបរ​តាម​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣០-៣១ ស្រាប់តែ​យុវជន​រង​គ្រោះ​បើក​ម៉ូតូ​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន គ្មាន​ពាក់មួក​សុវត្ថិភាព សង្ស័យ​ផឹក​ស្រវឹង មើល​មិនឃើញ​គោ​យន្ត​កំពុង​បើក​នៅ​ខាង​មុខ បាន​ជ្រុល​ចង្កូត​បុក​ទ្រុង​គោ​យន្ត​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ម៉ូតូ​ដួល ខ្ទាត​មនុស្ស​ជា​ច្រើន​ម៉ែត្រ រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​សង្គ្រោះ​ជីវិត ។ ចំណែក​គោ​យន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​រង់ចាំ​អោយ​ភាគី​ទាំង​២​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ