ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ព្រឹទ្ធសភា​បើក​សម័យប្រជុំវិសាមញ្ញ​រើស​អនុប្រធាន​ទី​១​ជំនួស​កៅអី​លោក នៃ បេ​ណា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​នេះ​ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញជ្រើសរើសអនុប្រធានទី1  ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​កៅអី​លោក​នៃ បេ​ណា​ដែល​ទទួលមរណភាព កាលពី​ពេល​ថ្មី​កន្លង​មកនេះ ។ សម័យប្រជុំវិសាមញ្ញ​​ព្រឹទ្ធសភា​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​នេះ​ព្រឹទ្ធសភាបានបើកសម័យប្រជុំវិសាមញ្ញជ្រើសរើសអនុប្រធានទី1  ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​កៅអី​លោក​នៃ បេ​ណា​ដែល​ទទួលមរណភាព កាលពី​ពេល​ថ្មី​កន្លង​មកនេះ ។

សម័យប្រជុំវិសាមញ្ញ​​ព្រឹទ្ធសភា​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដោយ​លើកយក​របៀបវារៈ​ចំនួន​ពីរ​គឺ​៖១- ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី នីតិកាល​ទី​៤ ។ ២- បោះ​ឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។

សូម​ជម្រាប​ថា ការ​បើក​សម័យវិសាមញ្ញ​ព្រឹទ្ធសភា​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​៥ ខែតុលា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ទេព ង​ន ប្រធាន ស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​ដូច​ខាងក្រោម ៖ ១- ពិនិត្យ និង​សម្រេច សំណើ​របស់​គ ណ​បក្ស​ប្រជាជន​កម្ពុជា​លេខ​០៤៨/១៨ និង​លេខ​០៤៩/១៨ ល​គ​.​គក ចុះ​ថ្ងៃ​ទី​០៣ និង​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្តី​អំពី​សំណើរ​សុំ​ផ្លាស់​ប្តូរ សមាជិក​ព្រឹទ្ធសភា​នៅ​មណ្ឌល​ភូមិភាគ​ទី​៥ និង​សំណើសុំ​ជ្រើសតាំង​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​ថ្មី ជំនួស​លោក​នៃ ប៉េ​ណា ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ។ ២- ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​សមាជិក​ព្រឹទ្ធសភា ចុះ​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ស្នើ​សុំ​ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ ។ ៣- កំណត់​របៀបវារៈ កាលបរិច្ឆេទ និង​សមាសភាព​លេខាធិការ​ប្រជុំ​វិសាមញ្ញ ព្រឹទ្ធសភា​នីតិកាល​ទី​៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ