ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​លុយ​ជាង​៨​ម៉ឺន​ដុល្លារ សន្យា​ថា​ចូល​ក្រប​ខណ្ឌ​នគរបាល

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ពី​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា រហូត​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បុរស​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ តុលាការខេត្ត​ហើយ​។ បន្ទាប់​ពី​ទទួល​ពាក្យ​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ឪពុក​ម្តាយ​សិស្ស​ជិត​៥០​នាក់…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​ពី​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា រហូត​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បុរស​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ តុលាការខេត្ត​ហើយ​។ បន្ទាប់​ពី​ទទួល​ពាក្យ​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ឪពុក​ម្តាយ​សិស្ស​ជិត​៥០​នាក់ ខណៈ​បុរស​រូប​នោះ​បាន​យក​លុយ​គេ​ម្នាក់​ៗ​ចំនួន​១.៨០០​ដុល្លារ ហើយ​សន្យា​ថា​នឹង​ឱ្យ​ចូល​ក្រប​ខណ្ឌ មន្ត្រី​នគរបាល​ខេត្ត លុះ​ចាំ​បាត់​ៗ​អស់​រយៈពេល​ជិត​៣​ឆ្នាំ មិនឃើញ​លទ្ធផល​ក៏​ប្តឹង​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការ​ស្តីទី​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួលបញ្ជា​ពី​ថ្នាក់លើ​រួច​មក កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ ០១​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​ក​ន្លាំ​ង​ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ អេ​ង ឡុ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

លោក​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ ស្រី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជា​មេ​ភូមិ​អូរ​រអិល រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ក្រោយ​ពី​ការ​សួរនាំ​ជនសង្ស័យ បាន​ទទួលស្គាល់ និង​សារភាព​ថា ខ្លួន​បាន​ទទួល​ប្រាក់​ពី​ឈ្មោះ គង់ ស្រី ចំនួន ៨៩.៥០០​ដុល្លារ (​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​គត់​) ស្មើ​ចំនួន​៤៩​នាក់ ដើម្បី​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល ខេត្ត​ប៉ៃលិន​។ ចំពោះ​ប្រាក់​ទាំង​អស់នោះ ជនសង្ស័យ​បាន​យក​ទៅ​លេងល្បែង និង​ផឹកស៊ី​អស់រលីង​ទៅ​ហើយ​។

លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​មក មាន​ឪពុក​ម្តាយ​សិស្ស និង​និស្សិត​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន និង​ខេត្ត​ផ្សេង​ៗ​ទៀត ជិត​៥០​នាក់ ចង់ឱ្យ​កូនប្រុស​ស្រី​របស់​ខ្លួន​ចូល​ធ្វើ​មន្ត្រី​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​ក៏​ទាក់ទង​ទៅ​មេ​ភូមិ​អូរ​រអិល​ឈ្មោះ គង់ ស្រី ហើយ​មេ​ភូមិ​ក៏​បាន​យក​ប្រាក់​ពី​សិស្ស​ទាំង​អស់នោះ​ម្នាក់​ៗ ចំនួន​១.៨០០​ដុល្លារ សរុប​ទាំងអស់​ចំនួន​៨៨.២០០​ដុល្លារ យក​ទៅ​ប្រគល់​ជូន​ជនសង្ស័យ​ខាងលើ ដើម្បី​រត់ការ​ឱ្យ​កូន​ៗ​របស់​ពួក​គេ​ចូល​ធ្វើ​មន្ត្រី​នគរបាល​។ បន្ទាប់​ពី​ទទួល​លុយ​រួច ជនសង្ស័យ​មិន​បាន​យក​ទៅ រត់ការ​អ្វី​នោះ​ទេ គឺ​យក​ទៅ​លេងល្បែង​កាស៊ីណូ និង​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី​អស់រលីង​។ ចំណែក​ការងារ​ធ្វើ​ជា មន្ត្រី​នគរបាល​ក៏​អត់​បាន លុយ​ក៏​អស់ ទើប​គេ​ប្តឹង​ឱ្យ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ