ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះមហន្តវាយទឹកជំនន់​បំផ្លាញ់​ផ្លូវ​ជិត​១៥០០​គីឡូម៉ែត្រ ​រាជរដ្ឋាភិបាល​គ្រោង​ជួសជុល​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​ការ​ខូចខាត​ផ្លូវថ្នល់​នានា ដែល​បណ្ដាល​មក​ពី​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ដោយសារ​ទឹកភ្លៀង ដើម្បី​រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ទាំងនោះ​ឡើង​វិញ ។​ ​លោក…

​រាជធានី​ភ្នំពេញ​៖ មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឱ្យ​ដឹង​ថា ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ទៅ​លើ​ការ​ខូចខាត​ផ្លូវថ្នល់​នានា ដែល​បណ្ដាល​មក​ពី​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ដោយសារ​ទឹកភ្លៀង ដើម្បី​រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ទាំងនោះ​ឡើង​វិញ ។​

​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​ថា ជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង ដែល​អូស​បន្លាយ​ចាប់តាំងពី​ពាក់កណ្ដាល​ខែកក្កដា រហូត​មក​ដល់​ចុងខែ​សីហា បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​លំនៅ តាម​ជនបទ​ប្រវែង​១៤៨៨​គីឡូម៉ែត្រ នៅ​ក្នុង​ខេត្ត​ចំនួន​១២ ។ ក្នុង​ចំណោម​ផ្លូវលំ​ដែល​ខូចខាត​នេះ​គឺ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​មាន​តិចតួច ដូច​ជា​នៅ​ភាគ​និរតី មាន​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត​ជាដើម ប៉ុន្តែ​ភាគច្រើន​នៃ​ផ្លូវលំ​ដែល​ខូចខាត ដោយសារ​តែ​ទឹកជំនន់​ទន្លេមេគង្គ ។​

​ទោះបីជា​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​រដ្ឋាភិបាល ត្រូវ​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ទាំងនោះ​ឡើង​វិញ​នៅឡើយ ដោយសារ​ការ​វាយតម្លៃ​ពិតប្រាកដ​គឺ​នៅ​លើ​ក្រសួង​ជំនាញ ។​

​លោក​បន្ត​ថា ទឹកជំនន់​ដោយសារ​ទឹកភ្លៀង​និង​ជំនន់​ទន្លេមេគង្គ ដែល​អូស​បន្លាយ​ចាប់តាំងពី​ពាក់កណ្ដាល​ខែកក្កដា រហូត​ដល់​ចុងខែ​សីហា គឺ​បាន​ធ្វើ​ឱ្យ​ខេត្ត​ចំនួន​២៣​នៃ​រង​ការ​ប៉ះពាល់ ។ ក្នុង​នោះ​ប៉ះពាល់​ស្រូវ របស់​ប្រជា​កសិករ​ចំនួន​១៦០០០​ហិ​កតា ក្នុង​នោះ​ខូចខាត​ជិត​៥៥០០០​ហិ​កតា ។ ដំណាំ​រួម​ផ្សំ និង​ដំណាំ​ចំការ​លិច​ទឹក​ចំនួន​ជាង​១៦០០០​ហិ​កតា ខូចខាត​ជាង​១១០០០​ហិ​កតា ។ លិច​សាលារៀន​ចំនួន​៣៣៥​កន្លែង លិច​វត្ដ​អារាម​ចំនួន​១៣៤​កន្លែង និង​លិច​មណ្ឌល​សុខភាព​ចំនួន​២៣​កន្លែង ។​

​ទឹកជំនន់​កន្លង​មក ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​១៣៤០០០​គ្រួសារ ក្នុង​នោះ​ទឹកជំនន់​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៦១​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​១២៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស និង​រង​គ្រោះ​តែ​សារ​សត្វ​ពស់​ចឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ