ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រត់លឿន​ជាងគេ​របស់ Man City ត្រូវ​បាន​បញ្ចេញ​មុខ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​១៨​ឆ្នាំ Rabbi Matondo ត្រូវ​បាន​គេ​ធ្វើតេស្ត​ឃើញ​ថា អាច​រត់លឿន​ជាង​កីឡាករ​ជួរ​មុខ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​១៨​ឆ្នាំ Rabbi Matondo ត្រូវ​បាន​គេ​ធ្វើតេស្ត​ឃើញ​ថា អាច​រត់លឿន​ជាង​កីឡាករ​ជួរ​មុខ Leroy Sane, Kyle Walker និង Raheem Sterling ។

បើ​ទោះបីជា​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​ក្លិប Man City ពេញ​សិទ្ធិ​ក៏​ដោយ Matondo បាន​ឡើង​ទាត់​បម្រុង​ចំនួន​១០​ប្រកួត ហើយ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់ ដែល​ធ្វើ​ឲ្យ​រូបគេ​អាច​នឹង​ចូល​លេង​ពេញ​សិទ្ធិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

បើ​ទោះបីជា​មាន​ថ្វី​ជើងល្អ​បែប​នេះ​ក្តី Matondo នៅ​តែ​បង្ហាញ​ពី​សេចក្តី​ស្រែក​ឃ្លាន​នូវ​ចំណេះដឹង​ខាង​ផ្នែក​បាល់ទាត់​ថែម​ទៀត និង បន្ត​អភិវឌ្ឍ​ខ្លួន​តរៀង​រហូត ។

រូបគេ​បាន​ប្រាប់ Wales Online ថា ៖ «​ពួក​យើង​បាន​ធ្វើតេស្ត​កាយសម្បទា​រួច​ហើយ ដែល​បង្ហាញ​ថា​ខ្ញុំ​គឺជា​កីឡាករ​រត់​បាន​លឿន​ជាងគេ​នៅ​ក្នុង​សាលា និង ក្លិប​ទាំងមូល​នៅ្ Man City ផ្ទាល់​តែ​ម្តង​។ ខ្ញុំ​ផ្ទាល់​មិនសូវ​ដឹង​រឿង​ច្បាស់​ពី​រឿង​នេះ​ទេ​។ គ្រាន់តែ​ដឹង​ថា មាន​កីឡាករ​រត់លឿន​ជា​ច្រើន​នាក់​ទៀត​នៅ Man City»​។ ដោយសារ​តែ​សមត្ថភាព​អាច​រត់​បាន​លឿន​របស់​រូបគេ លោក Pep អាច​នឹង​រៀបចំ​ឲ្យ​គេ​មានឈ្មោះ​ពេញ​សិទ្ធិ បើ​ទោះបីជា​វ័យ​នៅ​ក្មេង​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ