ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ជា​ច្រើន​កាំបិត ព្រោះ​មិន​ព្រម​សុំ​ទោស​ឆ្កែ

5 ឆ្នាំ មុន

បុរស​ឈ្មោះ Vijender Rana អាយុ ៤០​ឆ្នាំ បាន​រង​កាំបិត​រហូត​ដល់​បាត​បង់ជីវិត​បន្ទាប់​ពី​មិន​ព្រម​សុំ​ទោស​សត្វ​ឆ្កែ​មួយ​ដែល​លោក​បើករថយន្ត​ប៉ះ ។ បុរស​ខាងលើ​រង​កាំបិត​៦​ដង​នៅ​មុខ​ក្រុម​គ្រួសារ​របស់​ខ្លួន​បន្ទាប់​ពី​ត្រូវ​បាន​អូស​ចេញពីផ្ទះ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​មុន​នៅ​តំបន់ Uttam Nagar…

បុរស​ឈ្មោះ Vijender Rana អាយុ ៤០​ឆ្នាំ បាន​រង​កាំបិត​រហូត​ដល់​បាត​បង់ជីវិត​បន្ទាប់​ពី​មិន​ព្រម​សុំ​ទោស​សត្វ​ឆ្កែ​មួយ​ដែល​លោក​បើករថយន្ត​ប៉ះ ។ បុរស​ខាងលើ​រង​កាំបិត​៦​ដង​នៅ​មុខ​ក្រុម​គ្រួសារ​របស់​ខ្លួន​បន្ទាប់​ពី​ត្រូវ​បាន​អូស​ចេញពីផ្ទះ​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​មុន​នៅ​តំបន់ Uttam Nagar នៃ​ញូ​វ​ដែ​លី​ប្រទេស​ឥណ្ឌា​ ។

គ្រួសារ​របស់​លោក​បាន​អះអាង​ថា បុរស​បី​នាក់​បាន​ទាមទារ​ឲ្យ​លោក Vijender សូមទោស​ឆ្កែ​ដែល​មានឈ្មោះ​ថា Tommy និង​អូស​លោក Vijender ទៅ​កាន់​កន្លែង​ដែល​លោក​បើករថយន្ត​ប៉ះ​សត្វ​ឆ្កែ​នេះ ។ លោក Vijender បែរជា​ព្យាយាម​រត់​ទើប​បុរស​ទាំង​បី​អូស​លោក​ទៅ​វិញ​និង​សម្លាប់​នៅ​កន្លែង​ ។

លោក Rajesh Rana ដែល​ជា​បង​បងប្រុស​អាយុ​៤៥​ឆ្នាំ បានរ​ត់ទៅ​ជួយ​បន្ទាប់​ពី​លី​សម្លេង​ស្រែក​របស់​ប្អូនប្រុស​ខ្លួន ហើយ​ក៏​ត្រូវ​បាន​ចាក់​៣​ដង​ផង​ដែរ ។ បច្ចុប្បន្ន​លោក​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។

ជនសង្ស័យ​ទាំង​បី​មានឈ្មោះ​ថា Ankit, Paras និង Dev Chopra និង​កំពុង​តែ​រត់គេច​ខ្លួន​ពី​ប៉ូ​លី​ស​។
អ្នកស្រី Seema Rana ដែល​ជា​ភរិយា​របស់​លោក Vijender បាន​ប្រាប់​ថា បុរស​ជា​ប្តី​ខ្លួន​បាន​ព្យា​យាម​​​​ជួយ​បងប្រុស​ដែល​កំពុង​រង​ដុំ​ថ្ម បន្ទាប់​មក​មនុស្ស​ពីរ​នាក់​បាន​ចាប់​ប្តី​អ្នកស្រី​ជាប់​និង​ចាក់​ជា​ច្រើន​ដង​ខណៈ​​​​​ដែល​អ្នកស្រី​និង​កូនប្រុស​សូម​អង្វរ​ឲ្យ​ពួក​គេ​ឈប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ