ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​…​កូនប្រសារ​លួច​ដាក់​ម៉ា​ទឹកកក​ក្នុង​កាហ្វេ​ម្តាយក្មេក !

5 ឆ្នាំ មុន

អាមេរិក ៖ បុរសម្នាក់ដែលមកពីរដ្ឋ Virginia នៃសហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ថា ដាក់ម៉ាទឹកកក ឬសារធាតុ Methamphetamine ចូលក្នុងកាហ្វេម្តាយក្មេកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ…

អាមេរិក ៖ បុរសម្នាក់ដែលមកពីរដ្ឋ Virginia នៃសហរដ្ឋអាមេរិក និងត្រូវបានចោទប្រកាន់ថា ដាក់ម៉ាទឹកកក ឬសារធាតុ Methamphetamine ចូលក្នុងកាហ្វេម្តាយក្មេកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ។

លោក Jack David Price ដែលមានអាយុ៥៦ឆ្នាំត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដល់ទៅ ៦ឆ្នាំកាលពីសប្តាហ៍មុននេះ ។ លោកត្រូវបានចោទប្រកាន់ថា ដាក់ម៉ាទឹកកកក្នុងកាហ្វេម្តាយក្មេកដែលមានអាយុ៩៥ឆ្នាំ នៅខែធ្នូ ឆ្នាំ២០១៧កន្លងមកន ។

រដ្ឋអាជា្ញបានឲ្យដឹងថាគ្រូពេទ្យបានប្រទះឃើញសារធាតុ Methamphetamine ក្នុងខ្លួនអ្នកស្រី Ester Price បន្ទាប់ពីអ្នកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពេលនោះចៅស្រីរបស់អ្នកស្រី Ester Price បានចោទប្រកាន់ថាលោក Jack Price បានព្យាយាមធ្វើឃាតជីដូនរបស់ខ្លួន។

សារពត៌មានក្នុងស្រុកបានឲ្យដឹងថា អ្នកស្រី Ester Price បានប្រាប់ដល់អាជ្ញាធរមួយថ្ងៃមុនពេលធ្លាក់ខ្លួនឈឺធ្ងន់ថា លោក Jack Price បានយកកាហ្វេមួយកែវឲ្យអ្នកស្រី ដែលជាហេតុការណ៍មួយខុសប្លែកពីធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ