ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​ ឆក់​យក​ជីវិត​ម្តាយ និង​កូន​២​នាក់ភ្លាមៗ​នៅ​ហ្នឹង​កន្លែង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​វរ​សេនី​យ៏​ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យបាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨…

ខេត្តកំពង់ចាម ៖ លោក​វរ​សេនី​យ៏​ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យបាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​កើតឡើង រវាង​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស្ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2M-6417 បើកបរ​ដោយ​ឈ្មោះ ស៊ី​ម ស៊ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​បាន​រ៉េ​ចង្កូត​ទៅ​ឆ្លងផ្លូវ​ចូល​ទៅ​ម្ខាង​ទៀត​បុក​ជាមួយនឹង​រថយន្ត​ធុន​ធំ ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ផ្លា​ក​លេខ សៀមរាប 3A-2455 បើក​បរ​ដោយ​ឈ្មោះ គិ​ន វ៉ា​ន់​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុកចំកា​លើ ខេត្តកំពង់ចាម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បាន​បុក​គ្នា​លាន់​ដូច​រន្ទះ ។

ករណី​នេះបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ដែល​ជិះ​លើ​រថយន្ត​ឡិច​ស៊ី​ស​ចំនួន​៣​នាក់​មាន​ទី​១-​ឈ្មោះ ហង់ សា​រ៉េ​ត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ប្រពន្ធ​អ្នកបើកបរ​(​ស្លាប់​), ទី​២-​ឈ្មោះ ស៊ី​ម វិច្ឆិការ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​កូន​(​ស្លាប់​) និង​ទី​៣-​ឈ្មោះ ស៊ី​ម កុសល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវជា​កូន​(​ស្លាប់​) ។ ចំនែក​អ្នក​រង​របួស​មាន​២​នាក់​ទី​១-​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស ត្រូវ​ស្រាល និង​ទី​២-​ឈ្មោះ តន់ ចាន់​តូ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​ក្មួយ​អ្នកបើកបរ​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ៖«​អ្នក​រថយន្ត​ឡិច​ស៊ី​ស​កំពុង​តែ​បើក​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​បាន​ជិះ​ឆ្លង​ពី​ខាង​មុខ ត្រង់​ផ្លូវបំបែក​ជា​បួន​ស្រប​ពេល​ដែល​រថយន្ត​បាន​ប្រឹង​គេច​ក៏​ចូលរថ​យន្ត​​ធំ​លាន់​ជា​ខ្លាំង​ដោយ​បាន​ផ្ទុះ​ពោង​សុវត្ថិភាព ហើយ​រថយន្ត​រង​ការ​ខូចខាត​ជា​ដំណំ​បណ្តាល​ឲ្យស្លាប់​​ភ្លាម​ៗ​ដល់​​ទៅ​៣​នាក់​» ។ វត្ថុ​តាង​ទាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ