ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​លាក់​មុខ​ពិតជា​សាហា.វ​បាន​ឆក់​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​ទៀត​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឃាតក​លាក់​មុខ​ពិតជា​សាហាវ​ដោយ​បាន​ឆក់​យកអាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​២​នាក់ និង​រង​របួស​ចំនួន​២​នាក់ នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើត​ឡើង​​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​បា​ធា​យ និង​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ នា​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា…

ខេត្តកំពង់ចាម ៖ ឃាតក​លាក់​មុខ​ពិតជា​សាហាវ​ដោយ​បាន​ឆក់​យកអាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​២​នាក់ និង​រង​របួស​ចំនួន​២​នាក់ នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​បាន​កើត​ឡើង​​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​បា​ធា​យ និង​ឃុំ​ផ្អាវ ស្រុក​បា​ធា​យ នា​រសៀល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨ ហើយ​អ្នក​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ ។

តាម​ប្រភព​ពី​លោក​វរ​សេនី​យ៏​ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល ថ្ងៃ​ខាងលើ
ត្រង់​ចំណុច​ខាងជើង​ស្ពាន​លេខ​៣១ ក្នុងភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ដោយ​ម៉ូតូ​ម៉ាក C 125
ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្តាល 1X-7965 បើកបរ​ដោយ​ឈ្មោះ សាំង គឹ​ម​សៀន ភេទ​ប្រុស អាយុ​២៥
ឆ្នាំ នៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​ថ្មី ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយ​មាន​ឌុ​ប​មនុស្ស​ចំនួន​៣​នាក់​បាន​ជិះ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ ពី​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ទិស​ដៅ​ស្របគ្នា ។

លោក​វរ​សេនី​យ៏​ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ​ប្រាប់​បន្ត​ថា ហេតុ​ការ​ណ៏​នេះ​បណ្តាល​​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​២​នាក់ ចំណែក​អ្នក​រង​របួស​២​នាក់​វិញ​មាន​ទី​១-​ឈ្មោះ ផល សុខលាភ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​ថ្មី ស្រុក​មុខកំពូល ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ រ៉​ន រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា ។

មូលហេតុ​គ្រោះថ្នាក់​នេះ​ដោយសារ​តែ​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ទៅ​បុក​គោ​យន្ត​ពីក្រោយ ហើយ​អ្នកបើកបរ​គោ​យន្ត​ឈ្មោះ ធន់ ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បា​ធា​យ ខេត្តកំពង់ធំ មិន​រង​របួសនោះ​ទេ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ