ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌរាជធានី​ភ្នំពេញ​ស្ងាត់​មន្ត្រី​ក្រោម​ឱវាទ​ខណ្ឌដូនពេញ​ចេញ​រើស​សំរាម​សម្អាត​ក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃ​គណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ដាក់​វេណប្រចាំការ…

រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃ​គណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញ ដាក់​វេណប្រចាំការ ដើម្បីរក្សារសន្តិសុខ សណ្តាប់ធ្នាប់ និង សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ចុះប្រមូល​សំរាម នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ របស់ខ្លួនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ធានាអោយបានស្អាត ។

ជាក់ស្តែងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជារ​បញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ និងកំលាំងសន្តិសុខចំនួន៥១នាក់ រថយន្តស៊ីន​ទ្រីចំនួន០៣គ្រឿង ម៉ូតូអនាម័យខណ្ឌចំនួន០៤គ្រឿង និងរថយន្តខណ្ឌចំនួន០៤គ្រឿង បែងបែកជា៣ក្រុម ដោយធ្វើការប្រមូល សំរាមគ្រប់ផ្លូវទាំងអស់ក្នុងខណ្ឌដូនពេញ ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្រុមការងារប្រចាំការដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះ ត្រូវបានបែងចែក កម្លាំងជា៦គោលដៅធំៗរួមមាន ៖ សាលាខណ្ឌដូនពេញ-វត្តស្រះចក-គល់ស្ពានជ្រោយចង្វារ- រមណីរដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ-មុខព្រះបរមរាជវាំង និងសួនច្បារមុខវត្តបទុមវតី សរុបអ្នកប្រចាំការចំនួន៤៧នាក់ ។

ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថាមានសភាពល្អប្រសើរ មានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជាង៨០% បានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅលេងស្រុកកំណើត និងទីកំសាន្តនានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ