ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ជាប់​ព្រំដែន កម្ពុជា​-​ថៃ បន្តិចទៀត​លែង​លំបាក​បញ្ហា​សេវា​សុខភាព​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​បន្ថែម​ទៀត​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​ដាច់​ស្រយាល​សំដៅ​លើកកម្ពស់​សុខភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។​ ​លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​មន្ទីរពេទ្យ…

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​បន្ថែម​ទៀត​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​ដាច់​ស្រយាល​សំដៅ​លើកកម្ពស់​សុខភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។​

​លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​បន្ថែម​ទៀត​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ក្រសួង​កំពុង​សាងសង់​អគារ នៅ​ប៉ៃលិន ឧត្តរមានជ័យ និង​ខេត្តបាត់ដំបង ខណៈ​អគារ​មន្ទីរពេទ្យ​នៅ​ខេត្តព្រះវិហារ និង​ខេត្តបន្ទាយមានជ័យ​បាន​សាងសង់​រួចរាល់​នោះ ។​

​លោក​បាន​បន្ថែម​ថា គោលបំណង​ក្នុង​សាសង់​មន្ទីរពេទ្យ​នៅ​ជាប់​ព្រំដែន​នេះ​គឺ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជន​ចំណាកស្រុក​ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត​​ពី​តាម​បណ្តា​ខេត្ត​នានា​មក​ប្រកប​មុខរបរ​ផ្សេង​ៗ នៅ​តាម​ព្រំដែន​ដែល​ពួក​គាត់​ត្រូវការ​សេវា​សុខាភិបាល​ជា​ចាំបាច់ ។​

​លោកស្រី យឹ​ម សុខា​រី នាយិកា​ប្រតិបត្តិ​អង្គការ​កម្មវិធី​ជួយ​កុមារ​អនាថា និង​អភិវឌ្ឍន៍​ដែល​កំពុង​ធ្វើការ​ជាមួយ​កុមារ​នៅ​ខេត្ត​ជាប់​ព្រំដែន​បាន​គាំទ្រ​ឲ្យ​មាន​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​នៅ​តាម​​ព្រំដែន​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ទទួល​បាន​នូវ​សេវា​សុខា​ភិបាល​បាន​លឿន និង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ​​ថែម​ទៀត​ដោយសារ​តែ​សេវា​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ ។​

​តាម​របាយការណ៍​របស់​ក្រ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​នៅ​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​ចំនួន​៣៣ មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត​ចំនួន​៧៨ ស្រុក​ប្រតិបត្តិ​ចំនួន​៩៨ មណ្ឌល​សុខភាព​ចំនួន​១០៩១ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​៩៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ