ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំទឹក​ដើរ​ចោល រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ ផ្ទះ​ទិញ​លក់​អេ​ត​ចាយ​ចំនួន​២​ខ្នង ដែល​សាងសង់​អំពី​ឈើ​ប្រក់ស័​ង្កសី ខាងក្រោម​ថ្ម ត្រូវ​បាន​ព្រះ​អគ្គី​ឆាបឆេះ​អស់ទាំង​ស្រុង ក្នុង​រយៈពេល​តែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨…

​ខេត្តព្រៃវែង ៖ ផ្ទះ​ទិញ​លក់​អេ​ត​ចាយ​ចំនួន​២​ខ្នង ដែល​សាងសង់​អំពី​ឈើ​ប្រក់ស័​ង្កសី ខាងក្រោម​ថ្ម ត្រូវ​បាន​ព្រះ​អគ្គី​ឆាបឆេះ​អស់ទាំង​ស្រុង ក្នុង​រយៈពេល​តែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ តុលា នេះ​នៅ​ចំណុច​កែង​ផ្លូវ​បេតុង​ជួរ​មាត់ទន្លេ ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់​តែ​ទោះជា​យ៉ាងណា ហេតុការណ៍​នេះ​មិន​បាន​បណ្តាល​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ ។​

សមត្ថកិច្ច​បានអោយ​ដឹង​ថា ផ្ទះ​ទី​១​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​៤ x ៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​បាវ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រង​ការ​ខូចខាត​ទាំងស្រុង​, ផ្ទះ​ទី​២​ជា​ប្រភេទ​ផ្ទះ​ឈើ​ខាងលើ និង​ខាងក្រោម​ថ្ម ទំហំ​៥ x ៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ កាវ យ៉ាំ​ង​ហាក់ អាយុ​៦៥​ឆ្នាំ រង​ការ​ខូចខាត​ទាំងស្រុង ។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា អគ្គី​ភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើ​ឡានទឹក​បាញ់​ទឹក​ពន្លត់​អស់​ចំ​នួ​២​ឡាន និង​ប្រើ​រយៈពេល​អស់​ជាង​កន្លះ​ម៉ោង ទើប​ភ្លើង​ត្រូវ​បាន​ពន្លត់​ជា​ស្ថាពរ ចំណែក​មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​អគ្គី​ភ័យ​នេះ​ឡើង គឺ​ដោយសារ​តែ​ម្ចាស់ផ្ទះ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​បាវ ដាក់​ឆ្នាំង​ដាំទឹក​ក្នុងផ្ទះ ហើយ​ដើរ​ចោល​ទើប​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​កើតជា​អគ្គី​ភ័យ​បែប​នេះ ។ ទោះជា​យ៉ាងណា អគ្គី​ភ័យ​នេះ​មិន​បាន​បណ្តាល​អោយ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ រីឯ​ចំនួន​នៃ​ការ​ខូចខាត នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ