ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​៣​នាក់​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ ៖​ល្បឿន​៦​លើក ស្លាប់​២​នាក់ ,​មិន​គោរព​សិទ្ធ​១​លើក ,​ស្រវឹង​១​លើក ស្លាប់​ម្នាក់ ។ សរុប​ស្លាប់​៣​នាក់ ដោយ​ម៉ូត​ម្នាក់ (​មិន​ពាក់មួក​ម្នាក់​) គោ​យន្ត​ម្នាក់​,​ថ្មើរជើង​ម្នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ដោយ ម៉ូតូ និង​ម៉ូតូ​៣​លើក​,​ម៉ូតូ និង​ថ្មើរជើង​១​លើក ស្លាប់​ម្នាក់​,​ម៉ូតូ និង​កង់​បី​១​លើក ,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​ម្នាក់ ,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​, ធ្លាក់​ពីលើ​គោ​យន្ត​១​លើក ស្លាប់​ម្នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​៦​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​,​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​ម្នាក់ ។

យានយន្ត​បង្កហេតុ ម៉ូតូ​៤​លើក ,​រថយន្ត​តូច​២​លើក , រថយន្ត​ធំ​១​លើក , គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៣​លើក , ផ្លូវ​ខេត្ត​៥​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ហើយ​កោះកុង​១​លើក ស្លាប់​ម្នាក់​,​រតនគីរី​១​លើក ស្លាប់​ម្នាក់ និង​ខេត្តក្រចេះ​១​លើកស្លា​ប់ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ