ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ពិតជា​ត្រេកអរ បើ​ដំណាំ​នេះ​ហក់​ឡើង​ពិត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ចុងឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ នៅ​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា តម្លៃ​ទីផ្សារ ​ដំឡូង​មី​ផ្តើម​មាន​ថ្លៃ​ឡើង​វិញ គ្រា​សេដ្ឋកិច្ច​នៃ​កសិកម្ម​មួយ​នេះ បង្ក​ការ​ធ្លាក់​ទឹកចិត្ត​ដល់​កសិករ​ដាំ​ដុះ​កាល​កន្លង​មក ដោយសារ​ទីផ្សារ​មិន​ស្ថិតស្ថេរ ហើយ​ពួក​គាត់​ក៏​រំពឹង​ថា ការ​ផ្តល់​តម្លៃ​អតិបរិមា​នឹង​មិន​ធ្លាក់​ចុះ​ជាង​បណ្តា​ឆ្នាំ​កន្លង​ៗ​ទៅ…

ខេត្តស្ទឹងត្រែង ៖ នា​ចុងឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ នៅ​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ថា តម្លៃ​ទីផ្សារ ​ដំឡូង​មី​ផ្តើម​មាន​ថ្លៃ​ឡើង​វិញ គ្រា​សេដ្ឋកិច្ច​នៃ​កសិកម្ម​មួយ​នេះ បង្ក​ការ​ធ្លាក់​ទឹកចិត្ត​ដល់​កសិករ​ដាំ​ដុះ​កាល​កន្លង​មក ដោយសារ​ទីផ្សារ​មិន​ស្ថិតស្ថេរ ហើយ​ពួក​គាត់​ក៏​រំពឹង​ថា ការ​ផ្តល់​តម្លៃ​អតិបរិមា​នឹង​មិន​ធ្លាក់​ចុះ​ជាង​បណ្តា​ឆ្នាំ​កន្លង​ៗ​ទៅ ។

ព្រោះ​នៅ​ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ មាន​រោងចក្រ​កែ​ច្នែ​ដំឡូង​មី ដាក់​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន ដោយសារ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​បាន​បើកផ្លូវ​ឱ្យ​អ្នក​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ។

នៅ​ដើមរដូវ​ប្រមូល​ផល​ដំឡូង​មី​នៅ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៨​នេះ លោក​សា វ៉ា​ត់​ឌី ជា​កសិករ​មក​ភូមិ​ឃុំ​កោះ​សំពាយ ស្រុក​សៀម​បូក​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ផ្តើម​ហក់​ឡើង​ខ្ពស់ ចាប់ពី​ដើម​ឆ្នាំទៅ​ដែល​ធ្វើ​ឱ្យ​កសិករ​មាន​សង្ឃឹម​ក្នុង​របរ​កសិកម្ម​នេះ​វិញ​បន្ទាប់​ពី​ជួប​បញ្ហា​លក់​មិន​ចេញ​ធ្វើ​ឱ្យ​កសិករ​ខាតបង់​ថវិកា​ជំពាក់​បុល​ធនាគារឯកជន​ជាដើម ។

លោក​ផៃ ម៉េ​ត កសិករ​ម្នាក់​ទៀត​នៅ​ភូមិ​រា​ជានុ​គោល​ក្រុង​ស្ទឹង​ត្រែង​ក៏​បាន​បញ្ជាក់​ថា ប្រ​សិន​តម្លៃ​ទីផ្សារ​ដំឡូង​មី​មាន​ស្ថេ​រ​ភាព ពួក​គាត់​នឹង​ខិតខំ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឡើង​វិញ ស្រប​ពេល​ដែល​រោងចក្រ​កែ​ច្នៃ​នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​បាន​ចាប់ផ្តើម​ប្រមូល​ទិញ​ក្នុង​តម្លៃ​ជិត​៤០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

លោក កែវ សុទ្ធា​រិ​ទ្ធ ប្រធាន​មណ្ឌល​សភាពាណិជ្ជកម្ម​ខេត្តក្រចេះ ស្ទឹង​ត្រែង រតនៈគីរី លោក មាន​លើក​ឡើង​ថា លោក​នឹង​ចូលរួម​គាំទ្រ​ចំពោះ​គោលបំណង​របស់​កសិករ នៅ​តាម​បណ្តា​ខេត្ត នៃ​ភូមិភាគ​ឥ​សាន ព្រោះ​រាល់​កិច្ច​ការងារ​ទីផ្សារ​លោក​បាន​ធ្វើការ​ទាក់ទង​ជាមួយនឹង​អ្នក​វិនិយោគទុន​ផ្សេង​ៗ​នៅ​ប្រទេស​ជិតខាង ដើម្បី​ជួយ​ទិញ​កសិផល​របស់​កសិករ​ខ្មែរ ។ លោក​ថា គ្រប់​ផលិតផល​របស់​កសិករ​ដែល​ផលិត​បាន​មិន​ថា តែ​ដំឡូង​មី​ទេ នៅ​តាម​តំបន់​នីមួយ​ៗ​ត្រូវ​គិត​ពី​គុណភាព ដើម្បី​លក់​ចេញ​ស្រប​ទៅ​តាម​តម្លៃ​ដែល​ខ្លួន​ចង់បាន និង​អាច​ឈាន​ទៅ​រក​តម្លៃ​ខ្ពស់​បន្ថែម ។ លោក​បន្ថែម​ថា កសិករ​ត្រូវ​សិក្សា​អំពី​បច្ចេកទេស​កសិកម្ម​នឹង​ពិនិត្យ​មើល​ផ្ទៃដី ហើយ​ចេះ​ផ្លាស់​ប្តូរ​ពូជ​ដំណាំ​ដាំ​ដុះ និង​ប្រើប្រាស់​ជីធម្មជាតិ​ឱ្យ​បាន​ច្រើន​ជៀសវាង​ជីគីមី​នាំ​ឱ្យ​ខូចគុណភាព​ដី​និង​ផលិតផល ហើយ​ចំណាយ​ប្រាក់​ច្រើន ។

សូម​បញ្ជាក់​ថា នៅ​ដើមរដូវ​ឆ្នាំ​២០១៨​នេះ កសិករ​ខេត្តស្ទឹងត្រែង​អាច​ទទួល​បាន​តម្លៃ​កសិផល​ដំឡូង​ស្រស់​មួយ​គីឡូក្រាម​ចាប់ពី​៣៦០​រៀល ទៅ​៤០០​រៀល ទៅ​តាម​ដំឡូង​ស្ថានភាព​ស្អាត ឬ​ជាប់​ដី​តិច ឬ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ