ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ២០១៩​តទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​កាដូ​មួយ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ស​ម្រ​ច​បន្ថែម​៥​ដុល្លារ លើ​តួលេខ​បោះ​ឆ្នោត ដោយ​ក្រុមប្រឹក្សា​ការងារ ១៧៧​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ជា​កាដូ​មួយ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ស​ម្រ​ច​បន្ថែម​៥​ដុល្លារ លើ​តួលេខ​បោះ​ឆ្នោត ដោយ​ក្រុមប្រឹក្សា​ការងារ ១៧៧​ដុល្លារ ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង​កើន​ដល់​១៨២​ដុល្លារ សម្រាប់​ឆ្នាំ​២០១៩ ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃនេះ ។ ការ​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពី​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា ១៨២​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ដំឡើង​ជូន​កម្មករ​នៅ​ឆ្នាំ​ក្រោយ​នេះ (២០១៩) បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​រួម​មាន​រាជរដ្ឋាភិបាល​សហជីព និង​និយោជក បើក​កិច្ចប្រជុំ​ចុង​ក្រោយ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​យក​តួលេខ​មួយ​ធ្វើ​ជា​គោល ក្នុង​នោះ​សន្លឹក​ឆ្នោត​ភាគច្រើន​បាន​បោះ​ឆ្នោត​ជ្រើសរើស​យក​តួលេខ​១៧៧​ដុល្លារ ហើយ​បន្ទាប់​មក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ដោយ​បន្ថែម​៥​ដុល្លារ​ទៀត ជូន​កម្មករ ដែល​ធ្វើ​ឱ្យប្រាក់​ឈ្នួល​ពួក​គេ​កើនឡើង​១៨២​ដុល្លារ នៅ​ឆ្នាំ​ក្រោយ​នេះ​តែ​ម្តង ។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ប្រាក់​ឈ្នួល​អប្បបរមា​១៨២​ដុល្លារ​នេះ​នឹង​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩​តទៅ ។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​នេះ មានការ​កើនឡើង​១២​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​ប្រាក់​ឈ្នួល​របស់​កម្មករ​មាន​ត្រឹម​១៧០​ដុល្លារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ