ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សាហា.វ​ពេក​ហើយ​មួយ​គ្រួសារ​ជាប់​ពាក់ព័ន្ធ​ករណី​សម្លា.ប់​ទាំងអស់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​បងប្អូន​បង្កើត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ព្រួត​វាយ និង​ចាក់​សម្លាប់​ពលករ​ខ្មែរ​ដូច​គ្នា នៅ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​២៩ កញ្ញា​ឆ្នាំ​២០១៨ ពេល​នេះ​ត្រូវ​បែកធ្លាយ​ព័ត៌មាន​បន្ថែម តាម​ពិត​គ្រួសារ​ជន​ដៃដល់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​គេ​ទាំង​នៅ​ស្រុក​ខ្មែរ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៤​នាក់​បងប្អូន​បង្កើត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ព្រួត​វាយ និង​ចាក់​សម្លាប់​ពលករ​ខ្មែរ​ដូច​គ្នា នៅ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​២៩ កញ្ញា​ឆ្នាំ​២០១៨ ពេល​នេះ​ត្រូវ​បែកធ្លាយ​ព័ត៌មាន​បន្ថែម តាម​ពិត​គ្រួសារ​ជន​ដៃដល់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​គេ​ទាំង​នៅ​ស្រុក​ខ្មែរ និង​លើ​ទឹកដី​ថៃ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​៤​នាក់​ទី​១- ឈ្មោះ រ័ក្ស ហៅ​រ៉ី ទី​២-​ឈ្មោះ រ៉ា ទី​៣- ឈ្មោះ​រ៉ូ ទី​៤-​ឈ្មោះ រាជ ដែល​កាលពី​យប់​ថ្ងៃ​ទី​២៩ កញ្ញា បាន​នាំ​បងប្អូន​ទៅ​ព្រួត​វាយ និង​ចាក់​ពលករ​ខ្មែរ​២​នាក់ ដូច​គ្នា​ឲ្យ​រង​របួសធ្ងន់ និង​ស្លាប់​ម្នាក់ នៅ​ឯ​ក្រុង​បាងកក ដោយសារ​រឿង​គំនុំ​ចាស់ កាលពី​៥​ឆ្នាំ​មុន ។
ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​ម្នាក់​ឈ្មោះ យួន មិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មេការ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​ងេ​កងក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង (​ស្លាប់​) និង​ម្នាក់​ឈ្មោះ​រឹទ្ធ ភេទ​ប្រុស ជា​អ្នក​ខេត្តព្រៃវែង (​របួសធ្ងន់​) ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ព្រលប់​ថ្ងៃ​ទី​០១ តុលា​នេះ ប្រគល់​ឲ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ថ្ម​សិន ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ (​ផ្ទះ​ប្រពន្ធ​សព​) ។ ក្រោយ​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ព័ត៌មាន និង​កាសែត​ក៏​ដូច​ជា ទូរ​ទស្ស​ក្នុងស្រុក​ចំពោះ​ឃាតកម្ម​លើ​ទឹកដី​ថៃ​នេះ ស្រាប់តែ​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​បង្ហោះ​សារ​ប្រាប់​បន្ថែម​ថា ការ​ពិត​ជនសង្ស័យ​ខាងលើ​មិន​ត្រឹម​ជាប់​ពាក់ព័ន្ធ​ជា​ឃាតករ​សម្លាប់​គេ​លើ​ទឹកដី​ថៃ​ទេ ថែម​ទាំង​សម្លាប់​បុរស​ម្នាក់​នៅ​ភូមិ​ទទឹង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត កាលពី​ឆ្នាំ​២០១៧ ម្នាក់​ផង​ដែរ ។

ប្រភព​ថា ករណី​ឃាតកម្ម​សម្លាប់​នៅ​ខេត្តពោធិ៍សាត់​នោះ សូ​ម្បី​ឪពុក​ម្តាយ​ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ផ្តន្ទាទោស​រួច​ហើយ គឺជា​អ្នកបញ្ជា​ឲ្យ​កូន​ៗ​កាប់សម្លាប់​ជន​រង​គ្រោះ​យ៉ាង​ព្រៃផ្សៃ ។ ប្រភព​ថា ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំង​៤​នាក់ គេចខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ លុះ​មាន​ករណី​ឃាតកម្ម​សម្លាប់​ជន​រង​គ្រោះជា​លើក​ទី​២ ទើប​បែកធ្លាយ​ថា គ្រួសារ​ជនសង្ស័យ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​ហើយ​ពេល​នេះ​សមត្ថកិច្ច​ប្រ​ម៉ា​ញ់​ចាប់ខ្លួន​ផង​ដែរ ។

ករណី​ឃាតកម្ម​នៅ​ខេត្តពោធិ៍សាត់​នេះ​ត្រូវ​បាន​ឈ្មោះ ម៉ៃ ពន្លក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បម្រើ​ការងារ​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង ក្នុង​ផ្សារ​ក្រគរ ខេត្តពោធិ៍សាត់ ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃ​ទី​១៨ មេ​សា ឆ្នាំ​២០១៧ បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ម៉ៃ សា​ម៉េ​ន អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ រ៉ែ​ន រ័ក្ស ហៅ​រ៉ី​, រ៉ែ​ន រ៉ា ,​រ៉ែ​ន រ៉ូ និង​រ៉ែ​ន រាជ ព្រួត​វាយ និង​កាប់​រហូត​ដល់​ស្លាប់​នៅ​ភូមិ​ទទឹង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​មិនដឹង​រឿង ។

បុរស​ខាងលើ​បន្ត​ថា ក្នុង​ករណី​ឃាតកម្ម​នេះ​ឱ​ពុក​ម្តាយ​ជន​ដៃដល់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ផង​ដែរ ក្រោយ​កើតហេតុ​ពាក់ព័ន្ធ​ករណី​ជា​អ្នកបញ្ជា​កូនប្រុស​ទាំង​៤​នាក់​ឲ្យ​កាប់​ជន​រង​គ្រោះ ។ បុរស​រូប​នេះ​បន្ត​ថា មុន​កើតហេតុ​មាន​ករណី​វិវាទ​មួយ​កើតឡើង​រវៀង​អ្នក​ដទៃ​ជាមួយ​គ្រួសារ​ឃាតករ​នេះ ប៉ុន្តែ​ក្រោយ​កើតហេតុ​គ្រួសារ​ជនសង្ស័យ​ចេះ​តែ​និយាយ​ដៀមដាម លុះ​ជន​រង​គ្រោះ​ទ្រាំ​មិន​បាន​តបត​មួយ​ប្រាវ ស្រាប់តែ​ត្រូវ​គ្រួសារ​ឃាតករ​ព្រួត​គ្នា​វាយ​កាប់​ជន​រង​គ្រោះ រហូត​ដល់​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ។

ករណី​ចោទ​ប្រកាប់​ខាងលើ​លោក​មេ​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ក្បាល​ត្រាច និង​អធិការ​នគរបាល​ស្រុក​ក្រគរ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ យ៉ាងណា​ក៏​ដោយ​ករណី​ឃាតកម្ម​ទាំង​២​ខាងលើ​សាច់ញាតិ​សព​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​សហ​ការណ៍​ជាមួយ​ភាគី​ថៃ​ធ្វើ​យ៉ាងណា​តាម​ប្រ​ម៉ា​ញ់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ