ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ៖ អនាគត​នៃ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​អាជីវកម្ម​តូច​ៗ

5 ឆ្នាំ មុន

ទីក្រុង Bern ៖ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) លោក Roberto Azevedo និង​លោក​Jack Ma ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន…

ទីក្រុង Bern ៖ ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) លោក Roberto Azevedo និង​លោក​Jack Ma ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Alibaba Group របស់​ប្រទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​មក​ថា ប្រជាជន​មិន​គួរ​ភ័យ​ខ្លាច​បច្ចេកវិទ្យា​ទេ តែ​គួរ​ទាញ​អត្ថ​ប្រយោជន៍​ពី​វា​ដើម្បី​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សង្គម​វិញ ។

លោក Ma បាន​និយាយ​នៅ​វេទិកាសាធារណៈ​របស់​WTO​ប្រចាំឆ្នាំ ២០១៨​ថា ៖« ពួក​យើង​មិន​អាច​បញ្ឈប់​បច្ចេកវិទ្យា​បាន​ទេ តែ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន គឺ​ទទួលយក​វា »​។

លោក Azevedo ក៏​បាន​និយាយ​ដែរ​ថា ៖«​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ច្រើន នឹង​កើត​មាន​ឡើង​លើ​វេទិកា​ឌី​ជី​ថ​ល​។ វិធី​ថ្មី​ៗ​ក្នុង​ការ​ផ្គត់ផ្គង់​ផលិតផល​នឹង​ចាប់​ដំណើរការ​។ សេវា​កម្ម​ថ្មី​ៗ​នឹង​ត្រូវ​បាន​បង្កើត​ឡើង »​។

លោក Ma បាន​បន្ត​ទៀត​ថា ៖« ៨០%​នៃ​អាជីវកម្ម​តូច​ៗ​នឹង​ទាញ​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​សកលភាវូបនីយកម្ម​ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាង​មុខ​។ នៅ​ឆ្នាំ​២០៣០ នឹង​មាន​អាជីវកម្ម​ច្រើន​ជាង​៨៥%​ជា​អាជីវកម្ម E-commerce​។ ៩៩%​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​កើត​មាន​ឡើង​លើ​អ៊ី​ន​ធើ​រ​ណេ​ត ហើយ​ប្រមាណ​តែ​១%​ប៉ុណ្ណោះ​នឹង​កើត​មាន​ឡើង​នៅ​ខាង​ក្រៅ»។

លោក​បាន​បន្ថែម​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​អាច​មើលឃើញ​ក្នុង​កុងតឺន័រ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ វា​នឹង​មាន​ទម្រង់​ជា​កញ្ចប់​ទៅ​វិញ ។  លោក Ma បាន​បន្ត​ថា ៖« បច្ចុប្បន្ន​យើង​ឃើញ​មានការ​ផលិត​ក្នុង​ប្រទេស​ចិន ការ​ផលិត​ក្នុង​សហរដ្ឋអាមេរិក ការ​ផលិត​ក្នុង​ប្រទេស​​ស្វ៊ី​ស​។ នៅ​ឆ្នាំ​២០៣០ យើង​នឹង​ឃើញ​មានការ​ផលិត​លើ​អ៊ីន​ធើ​រ​ណេ​ត »​។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Avezedo បាន​និយាយ​ថា បច្ចេកវិទ្យា​ថ្មី​ៗ​កំពុង​តែ​កើត​មាន​ឡើង ខណៈ​ដែល​ហានិភ័យ​ផ្នែក​បរិស្ថាន​ក៏​កំពុង​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ហើយ​កំពុង​តែ​ជះ​ឥទ្ធិពល​ដល់​ទស្សនៈ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ។

យ៉ាងនេះ​ក្ដី លោក​បាន​បញ្ជាក់​ថា លោក​នៅ​ជឿជាក់​ទៅ​លើ​វិធាន​សំខាន់​ៗ​ដូចដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​របស់​WTO នោះ​គឺ​សារសំខាន់​នៃ​វិធាន​ច្បាស់លាស់ ការ​បើក​ទូលាយ កិច្ច​សហប្រតិបត្តិការ និង​ការ​មិន​រើសអើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ