ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! អ្នក​ជាប់​និទ្ទេស A ឆ្នាំ​នេះ​ទទួល​បាន​អ្វីខ្លះ​ពី​សម្តេច​តេ​ជោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រៀប​ដូច​ជា ការ​លើកទឹកចិត្ត​ដល់​សិ​ស្សា​នុ​សិក្សា​ឲ្យ​ខិតខំ​សិក្សា​រហូត ទទួល​បាន​និ​ន្ទេ​ស A សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បន្ត​កម្មវិធី​ផ្តល់​រង្វាន់​ក្នុង​ពេល​កំពុង​ដឹកនាំ​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ព្រៀប​ដូច​ជា ការ​លើកទឹកចិត្ត​ដល់​សិ​ស្សា​នុ​សិក្សា​ឲ្យ​ខិតខំ​សិក្សា​រហូត ទទួល​បាន​និ​ន្ទេ​ស A សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បន្ត​កម្មវិធី​ផ្តល់​រង្វាន់​ក្នុង​ពេល​កំពុង​ដឹកនាំ​ប្រទេស ។

ការ​សន្យា​នេះ​ខណៈ​ដែល​សម្តេច​គ្រោង​កំណត់​ជួប​សិស្ស​ដែល​ប្រលង​ជាប់​និ​ន្ទេ​ស A សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ឬ​បាក់​ឌុ​ប ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៨ កន្លង​មក​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ទិវា​គ្រូបង្រៀន នៅ​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា «​ឥឡូវ​ចំនួន​អ្នក​ជាប់​និ​ន្ទេ​ស A ខ្ញុំ​គិត​ថា ប្រហែល​យើង​អាច​ជួប​នៅ​ដើមខែ​វិច្ឆិកា ចាំ​មើល​ខ្ញុំ​កំណត់​កម្មវិធី ។ ​អាយ​ផេ​ត និង​ស្អី​ៗ​ទិញ​មក​អស់ហើយ​! ដាក់​ចូល​ក្នុង​ឃ្លាំង​អស់ហើយ ឧបត្ថម្ភ​ដូច​ពី​មុន​អី​ញ្ចឹ​ង​! បើ​ជំពាក់​ម្តង​ហើយ​ត្រូវធ្វើ​រហូត ។ អី​ញ្ចឹ​ង​បាន​ថា កម្មវិធី​អ្វីមួយ​ដែល​បាន​បង្កើត​ហើយ​ត្រូវ​បន្ត​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​មិន​អាច​ផ្តល់​អាហារូបករណ៍​ជូន​សិស្ស​ជាប់​និ​ន្ទេ​ស A ប្រឡង​ជាប់​១១​នាក់​នោះ​ទេ ។ សម្តេច​ថា អ្នក​ទាំង​១១​នាក់​នោះ ត្រូវ​បាន​ផ្តល់​អាហារូបករណ៍ ក្នុង​មួយ​នាក់ ១២០០​ដុល្លារ​មួយ​ឆ្នាំ ។ សម្តេច​តេ​ជោ​លើក​ឡើង​ទៀត​ថា ការ​ផ្តល់​រង្វាន់​ដល់​សិស្ស​ប្រលង​ជាប់​បាក់​ឌុ​ប​នឹង​ធ្វើ​រហូត​ដល់​សម្តេច​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ។ សម្តេច​ថា​៖«​ប្រឹង​ឲ្យ​ជាប់​និ​ន្ទេ​ស A មក​អា​នឹង​បាន​ហើយ ។ អា​យផេ​ត​មួយ​មាន​តម្លៃ​៨០០​ដុល្លារ​អីចឹង​យើង​បូក​ទៅ​… ខ្ញុំ​ត្រូវ​តែ​ធ្វើ​បន្ត ។ រឿង​នឹង​វា​ជាប់​ដំណើរ​ទាក់ទង និង​ជីវិត​ខ្ញុំ​ខ្លាំង​ណាស់ ។ ទិវា​រំលឹក​គុណគ្រូ និង​កម្មវិធី​ផ្សេង​ក៏​កើតឡើង​ដោយសារ​បាតដៃ​ហ៊ុន សែន នៅ​នឹង​អី​ញ្ចឹ​ង​ទេវា​មាន​ទំនាក់ទំនង​ខ្លាំង​ណាស់​» ។

សូម​ជម្រាប​ថា ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ក្រសួង​អប់រំ​បាន​ប្រកាស​លទ្ធផល​បាក់​ឌុ​ប កាលពី​កន្លង​មក​មាន​សិស្ស​រាប់រយ​នាក់​ប្រជាប់​និ​ន្ទេ​ស A ។ ប៉ុន្តែ​ក្រោយ ប្រកាស​ប៉ុន្មាន​ថ្ងៃ​ក៏​មាន​បេក្ខជន​មួយ​ចំនួន​បាន​ធ្វើការ​តវ៉ា​លទ្ធផល​របស់​គេ​(​គ​ណិ​វិទ្យា​)​រហូត ដល់​ក្រសួង​សម្រេច​បើក​សន្លឹក​កិច្ចការ ដើម្បី​ផ្ទៀងផ្ទាត់​ឡើង​វិញ ។ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​សើរ​រើ​បូក​ពិន្ទុ​គ្រប់មុខ​វិទ្យា​ទាំងអស់​ឡើង​វិញ បន្ទាប់​ពី​មាន​បណ្តឹងតវ៉ា​ពី​សិស្សានុសិស្ស ជា​ពិសេស​លើ​មុខ​វិជ្ជា​គណិត​វិទ្យា ។

ជា​លទ្ធផល​ក្រសួង​បាន​រក​ឃើញ​ថា កម្មវិធី​កំ​ព្យូ​ទ័​រ​មិន​បាន​បូក​ពិ​ទ្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ជិត​១០០០​នាក់ ។ ការ​សើរ​រើ​ឡើង​វិញ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ជាប់​បាក់​ឌុ​ប​កើន​ពី​៦៦,២១​ភាគរយ ទៅ​៦៧.០៩​ភាគរយ ។ ចំណែក​សិស្ស​ដែល​ជាប់​និទ្ទេស A ក៏​បាន​កើនឡើង​ពី​២៩០​នាក់ ដល់​៤០៨​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ