ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​លុប​ចោល​គម្រោង​សិក្សា​បំបែក​ខេត្ត​ចំនួន​ពីរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា​នេះ បាន​ប្រកាស​លុប​ចោល​គម្រោង​បែងចែក​ខេត្ត​ចំនួន​ពីរ ។ ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​«​គុណភាព​គ្រូបង្រៀន​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា​នេះ បាន​ប្រកាស​លុប​ចោល​គម្រោង​បែងចែក​ខេត្ត​ចំនួន​ពីរ ។ ថ្លែង​ក្នុង​ទិវា​គ្រូបង្រៀន​ក្រោម​ប្រធានបទ​«​គុណភាព​គ្រូបង្រៀន​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា​នេះ ខ្ញុំ​នឹង​ចេញ​អនុក្រឹត្យ​លុប​ចោល​ម្រោ​ង​បង្កើត​ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី​» ។

សម្តេច​បន្ថែម​ថា ៖ អ្នក​ណា​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី អី​ញ្ចឹ​ង​ចំណា​ក្រហម​ត្រឡប់​ទៅ​វិញ​«​ប្រញាប់​ងាប់​ទៅ​ណា ? ឯង​មិន​ទាន់​សម្រេច​បង្កើត​ផង វា​ចែក​គ្នា​ធ្វើ​ចៅហ្វាយខេត្ត​ធ្វើ​អនុ​ខេត្ត​ទៅ​ហើយ ។ អា​លូវ​នេះ​រាល់​ស្ងា​ប័ន​ព្រោះ ថាបើ​ត្រូវធ្វើ គឺ​ធ្វើ​មុខការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ។ អី​ញ្ចឹ​ង​បើ​ចែក​ជា​ពីរ​មាន​អនុប្រធាន និង​ប្រធាន​ខេត្ត​» ។ សម្តេច ៖ អា​ឡូ​វ​មហាផ្ទៃ​នៅ​ឲ្យ​ស្ងៀម​បិទ​កុំព្យូទ័រ​ចោល​ឲ្យ​អស់​កុំ​ធ្វើ​អ្វី​តទៅ​ទៀត ។ ខ្ញុំ​គ្មាន​ពេល​ស៊ី​ញ៉េ​រត់​ទៅ​ទៀត​ទេ ។ រួច​ហើយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​យក​សេចក្តី​ប្រកាស​របស់ខ្ញុំ​ថ្ងៃនេះ​ចេញ​ស​.​ជ​.​ណ មួយ​ប្រកាស​របស់ខ្ញុំ​បញ្ចប់​ការ​ស្រាវជ្រាវ​លើ​ការ​បែងចែក​ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី​ឲ្យ​ចាប់​បាន​ហើយ ! ខ្ញុំ​រវល់​ណាស់​» ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ថា មាន​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ចាប់ផ្តើម​ផ្គូរ​ផ្គង ហើយ​យក​លុយ​គ្នា​ត្រូវ​ទា​លុយ​យក​មក​វិញ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កុំ​យក​លេស​ថា ការ​បង្កើត​ថ្មី​ជា​ការ​ផ្តល់​សេវា​ជូន​ប្រជាជន​ឲ្យ​សោះ ។ បញ្ហា​នោះ​ស្ថិត​នៅ​ត្រង់​អ្នក​ធ្វើ ឬ​មិន​ធ្វើ ។ ព្រោះ​ខេត្តកណ្តាល​មួយ​ជីវិត នៅ​តែ​ខេត្តកណ្តាល​ដដែល​អា​ឡូ​វ​ដី​ឲ្យ​ភ្នំពេញ​អស់​ជាង​៣០០​គីឡូម៉ែត្រ វា​មិន​ស្លាប់ ។ សម្តេច​តេ​ជោ​គូសបញ្ជាក់ ការ​លុប​ការ​សិក្សា​ថា​៖«​ខ្ញុំ​ស្មាន​តែ​គេ​សិក្សា​ស្ងាត់​ៗ​ដូច​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឲ្យ​ឃើញ​ព្រោះ​សេនាធិការ​យើង​មហាផ្ទៃ​ក្នុង​ការ​គ្រប់​គ្រង់​រដ្ឋបាល​ដែនដី​អី​ញ្ចឹ​ង​សិក្សា​មើល​ថា មាន​ផល​លំបាក និង​ងាយស្រួល​យ៉ាងណា​ពេល​បំ​បែប​ទៅ ។

យើង​ទុក​ចឹ​ង​វា​យ៉ាងម៉េច​ហើយ​បំបែក​យ៉ាងម៉េច ហើយ​អានេះ​ទំលាយ​តែ​ម្តង មិន​បាន​ប្រមាណ​២៤​ម៉ោង ។ សម្តេច​តេ​ជោ​បាន​បន្ថែម​ថា ការ​គម្រោង​បង្កើត​ខេត្ត​នេះ​បាន​ក្លាយជា​សាច់​ជ្រូក​បី​ជាន់​របស់​មន្ត្រី​ខិល​ខួច​ទៅ​ទៀត ។ ហើយ​បើ​នៅ​ខេត្តកណ្តាល​ដោយ​ទៅ​មួយ​បក្ស​តែ​ម្តង ក្នុង​នោះ​មាន​លោក​ឧ​បក​នាយក​រដ្ឋមន្ត្រី​គន់​គី​ម​ទៀត ។ សម្តេច​ថា សម្តេច​បាន​ចា​ថា ប្រញាប់​ងាប់​ទៅ​ណា?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ