ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ លោក​សម រ​ង្ស៊ី កំពុង​នាំ​សមាជិក​ខ្លួន និង​កូន​ខ្មែរ​ឆ្កួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ហៅ​លោក សម រ​ង្ស៊ី បាន​កំពុង​នាំ​សមាជិក​សមាជិកា និង​កូន​ខ្មែរ​ឆ្កួត​តាម​នយោបាយ​ខ្លួន​ដែល​ភូត​កុហក​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ហៅ​លោក សម រ​ង្ស៊ី បាន​កំពុង​នាំ​សមាជិក​សមាជិកា និង​កូន​ខ្មែរ​ឆ្កួត​តាម​នយោបាយ​ខ្លួន​ដែល​ភូត​កុហក​ជា​បន្តបន្ទាប់ ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់ (Live) ។

ប្រសាសន៍​ដើម​ទាំងស្រុង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ០៥ តុលា ក្រោម​ប្រធានបទ​«​គុណភាព​គ្រូ​ជា​គុណភាព​មូលធន​មនុស្ស សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នា​ព្រឹក​ថ្ងៃ​ទី​៥ តុលា នៅ​វិទ្យាស្ថាន​ជាតិ​កម្ពុជា ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​បើ​ថា​ឆ្កួត​ឲ្យ​ឆ្កួត​ទៅ កុំ​នាំ​កូន​ខ្មែរ​ឆ្កួត​! ហើយ​ជា​ពិសេស​សោកស្តាយ​បំផុត​នាំ​សមាជិក​សមា​ជី​កា​របស់​ខ្លួន​ឆ្កួត​នោះ (​សម រ​ង្ស៊ី​) ។ មាន​អា​មួយ​នោះ​ថា ជួប​អគ្គលេខាធិការ​អង្គកា​សហប្រជាជាតិ​ទៅ​ហើយ …​ប៉ុន្តែ​អា​មួយ​នេះ​អត់​ដឹង​ទេ សុំ​ប្រាប់​អគ្គលេខាធិការ UN ជាមួយ​ហ៊ុន សែន ៣០​ឆ្នាំ ធ្វើការ​ជួយ​គ្នា ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ជាមួយ​គ្នា ឬ​ហៅ​ថា ចលនា​សង្គមនិយម​ជាមួយ​គ្នា​» ។ សម្តេច​តេ​ជោ​បាន​បន្ត លោក​អគ្គលេខាធិការ UN គឺជា​មនុស្ស​ដែល​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​បក្ស និង​បក្ស​ជាមួយ​គ្នា ក្រោយមក​ខ្ញុំ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​អគ្គលេខាធិការ UN ជា​នាយក​រដ្ឋមន្ត្រី​ប៉​ទុ​យ​ហ្កា​ល់ ។

លោក​អគ្គលេខាធិការ UN មួយ​មាត់​ក៏​មិន​បាន​និយាយ​ពី​កម្ពុជា​នោះ​ទេ ។ សម្តេច​ថា ក្នុង​ជំនួប​នៅ​ទីក្រុង​ញូ​វ​យ៉​ក​សម្តេច​បាន​លើក​ចំណុច​៣ ប្រាប់​លោក​អគ្គ​លេខា UN គឺ​១- មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​នៅ​ភ្នំពេញ​អស់​អាណត្តិ​ហើយ ខ្ញុំ​សូម​ជូន​ពីរ​ឆ្នាំ​ទៀត​ទោះបី​មាន​អ្វី​កើតឡើង​ក៏​ដោយ ខ្ញុំ​ប្តូរផ្តាច់​ការពារ​សិទ្ធិ​មនុស្ស ។ ទី​២- ថវិការ​សម្រាប់​តុលាការ​ខ្មែរក្រហម​កម្ពុជា​នឹង​បន្ត​ចេញ​ថវិកា​បន្ត​ទៀត ហើយ​កម្ពុជា​នឹង​ចូលរួម​ជាមួយ UN ក្នុង​ការ​ចលនា​ប្រាក់​ពី​ភាគី​អន្តរជាតិ ។ ទី​៣- កម្ពុជា​បាន​ត្រៀមកម្លាំង​ក្នុង​ការ​ចូលរួម​រក្សា​បេសកកម្ម​អន្តរជាតិ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ កាល​ពេល​កន្លង​មកនេះ​អតីត​មេ​បក្ស​ប្រឆាំង​បាន​បង្កើត​ព្រឹត្តិការណ៍​ភូត​កុហក​ជា​ច្រើន​លើក​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដូច​ជា ថា អាសនៈ​កម្ពុជា​នៅ UN ត្រូវ​បាន​ព្យួរ ។ គណៈប្រតិភូ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​កិច្ច​ប្រ​នៅ​មហាសន្និបាត​នៅ​អង្គការសហប្រជាជាតិ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ