ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​លោកយាយ​ណាស់​អាយុ​៨០​ឆ្នាំរស់នៅ​ឯក​កោរ​តែ​ម្នាក់ឯង​សែន​កំសត់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដែល​ជា​អំណោយ​របស់​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ភ្នាក់ងារ កោះសន្តិភាព យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨០​ឆ្នាំ​ដែល​កំពុង​តែ​រស់នៅ​ឯកោរ​ក្នុង​ខ្ទម​កំសត់ ស្ថិត​ក្នុង​វត្ត​ខ្សា​ម ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា…

ខេត្តកំពង់ឆ្នាំង ៖ ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដែល​ជា​អំណោយ​របស់​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ភ្នាក់ងារ កោះសន្តិភាព យក​ទៅ​ប្រគល់​ជូន​លោកយាយ​អាយុ​៨០​ឆ្នាំ​ដែល​កំពុង​តែ​រស់នៅ​ឯកោរ​ក្នុង​ខ្ទម​កំសត់ ស្ថិត​ក្នុង​វត្ត​ខ្សា​ម ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ ។ អំណោយ​នេះ​គឺ​ស្រប​ពេល​រដូវ​បុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំ​បិ​ណ្យ ដែល​អាច​អោយ​លោកយាយ​បាន​ម្ហូបអាហារ​ឆ្ងាញ់​ក្នុង​ឱកាស​បុណ្យ​ទាន​នេះ​ផង​ដែរ ។

ថវិកា​ខាងលើ​នេះ​គឺជា​របស់​សប្បុរសជន​គឺ​លោក សេង គី អាជីវករ​លក់​ទា​ខ្វៃ​នៅ​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ លោក សេង គី និង​ក្រុម​គ្រួសារ គឺជា​សប្បុរសជន​មួយ​រូប​ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​ញឹកញាប់​តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ដល់​ជន​ទុរគត​ជន គ្រួសារ​ទីទាល់​ក្រ ជន​ចាស់ជរា ស្ត្រី​មេម៉ាយ​ក្រីក្រ និង​កុមារ​កំព្រា​ជាដើម ។

អំណោយ​ខាងលើ​នេះ​ត្រូវ​បាន​ប្រគល់​ជូន​លោកយាយ ឈឿ​ង ហុង អាយុ​៨០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ខ្ទម​មួយ​ក្នុង​វត្ត​ខ្សា​ម ។ លោកយាយ​កាលពី​សង្គមចាស់​គាត់​មាន​ប្តី និង​មានកូន​ចំនួន​២​នាក់ រស់នៅ​ជិត​វត្ត​យាយ​ទេព ក្នុង​សង្កាត់​ផ្សារឆ្នាំង​បច្ចុប្បន្ន ។ ប៉ុន្ដែ​នៅ​ក្នុង​សម័យ ប៉ុ​ល ពត ប្ដី​របស់​លោកយាយ រួម​ទាំង​កូន​២​នាក់​ទៀត ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​ខ្មែរក្រហម​អស់​ទៅ​ហើយ ។

ក្រោយ​សម័យ រំដោះ​ឆ្នាំ​១៩៧៩ លោកយាយ​បាន​រស់នៅ​ឯកោ​តែ​ម្នាក់ឯង គ្មាន​កូន គ្មាន​ប្តី ។ លុះ​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ​កាន់តែ​ចាស់ នៅ​ឆ្នាំ​២០០៨ លោកយាយ​បាន​មក​សុំ​ព្រះសង្ឃ ក្នុង​វត្ត​ខ្សា​ម សង់​ខ្ទម​មួយ​រស់នៅ ក្នុង​វត្ត​ខ្សា​ម​ដើម្បី​បាន​សមាទានសីល ជ្រក​ក្រោម​ម្លប់ព្រះធម៌ និង​បាន​ទទួលទាន​អាហារ ក្នុង​វត្ត ក្នុង​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ ។ បច្ចុប្បន្ន​លោក យាយ​មាន​ស្មារតី​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ ភ្លេចភ្លាំង​ច្រើន​។

ក្នុង​ពេល​ទទួល​អំណោយ​នោះ​ដែរ លោកយាយ​ក៏​បាន​ជួប​ម្ចាស់​អំណោយ​គឺ​លោក សេង គី តាម​រយៈ​ទូរស័ព្ទ​ដោយ​លោកយាយ​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​សូម​ជួយ​បីបាច់​ថែរក្សា​លោក សេង គី និង​ក្រុម​គ្រួសារ សូម​ជួប​តែ​សុភមង្គល រកស៊ី​មានបាន និង​ពុ​ទ្ឋ​ពរ ៤ ប្រការ​ទៀត គឺ​អាយុៈ វណ្ណៈ សុខៈ និង ពលៈ​កុំបី​ឃ្លាងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ