ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​តួ​ក​គី​ចុះហត្ថលេខា​រួម​គ្នា​ព​ង្រឹ​ក​ពាណិជ្ជកម្ម​៥០០​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​តួ​ក​គី នៅ​ថ្ងៃ​ទី​០១-០៣…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​តួ​ក​គី នៅ​ថ្ងៃ​ទី​០១-០៣ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី ឯកឧត្តម ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ ។

ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មាន​ទិស​ដៅ​សំខាន់​ក្នុង​ការ​រឹតចំណង​មិ ត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​តួ​ក​គី​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ និង​រឹង​មាំ​ថែម​ទៀត និង​ត្រៀម​រៀបចំ​ដំណើរ​ទស្ស​កិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​តួ​ក​គី​នា​ពេល​ខាង​មុខ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជួប​ប្រជុំ​ទ្វេភាគី​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​សម​ភាគី​តួ​ក​គី​ដែល​ក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី​បាន​កោតសរសើរ​ការ​បោះ​ឆ្នោត កាលពី​ខែកក្កដា​២០១៨ កន្លង​ទៅ​នៅ​កម្ពុជា​ដែល​មាន​ប្រជាជន​ចូលរួម​ដោយ​សេរី និង​មាន​អត្រា​ខ្ពស់​ព្រមទាំង​ការ​គាំទ្រ​ដ៏​ច្រើន​លើសលប់​ដែល​គណបក្សកាន់អំណាច​ទទួល​បាន ។

ឯកឧត្តម ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ បាន​សំដែង​ពី​ការ​ត្រៀមខ្លួន​របស់​តួ​ក​គី​ក្នុង​ការ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​អង់កា​រ៉ា នា​ពេល​ខាង​មុខ ។ ដើម្បី​រឹតចំណង​មិត្តភាព​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ភាគី​កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ​២០១៩ ។ ភាគី​តួ​ក​គី​ឯកភាព​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​លើក​ទី​២​ឆាប់​ៗ​ខាង​មុខ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រួម​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម​៥០០​លាន​ដុល្លារ​នា​ឆ្នាំ​ខាង​មុខ ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ឯកភាព​ធ្វើការ​រួម​គ្នា ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​វិនិយោគ​ពាណិជ្ជកម្ម​ការ​ហោះហើរ​ត្រង់​បច្ចេកវិទ្យា​ទេសចរណ៍​កសិកម្ម​អប់រំ​កីឡា​វប្បធម៌ ធនធានទឹក ។ ឯកឧត្តម ម៉េ​វ​លុត ឆា​វូ​ស៊ូ​លុ បាន​ប្រកាស​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​បោសសំអាត​មីន និង​គាំទ្រ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​ដែល​មា​នទី​តាំងនៅ​ទីក្រុង​ភ្នំពេញ ។ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​មតិយោបល់​លើ​បញ្ហា​អន្តរជាតិ​សំខាន់​ៗ​មួយ​ចំនួន និង​បាន​ផ្តល់​សារៈសំខាន់​ចំពោះ​ភាព​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​រវាង​អាស៊ាន និង​តួ​ក​គី​ព្រមទាំង​ឯកភាព​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​វិស័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង សម្រាប់​ទំនាក់ទំនង​អាស៊ាន និង​តួ​ក​គី ។ ឧបនាយករដ្ឋមន្ត្រី​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វ៉ុល​កាន់ បូ​ស្គៀរ ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋ​សភាជាតិ​តួ​ក​គី ។ កិច្ច​សន្ទនា​បាន​ផ្តោត​សំខាន់​ជុំវិញ​វិធានការ​ជាក់លាក់ ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។ ភាគី​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​តួនាទី​នៃ​រដ្ឋសភា​ទាំង​ពីរ​ដែល​ជា​ច្រក​បន្ថែម​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។

គណៈកម្មាធិការ​ខាងលើ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​យកចិត្តទុកដាក់​ចំពោះ​សហគមន៍​មុ​ស្លី​ម និង​បង្ក​លក្ខណៈ​ឱ្យ​ពួក​គាត់​រស់នៅ​ជាមួយ​ប្រជាជន​ដ៏​ទៃ​ទៀត​ទាំងអស់​ប្រកបដោយ​សុខដុមរមនា ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ប៊ី​ណា​លី យី​ល​ឌី​រី​ម ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​តួ​ក​គី ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា គំនិត​ផ្តួចផ្តើម​ច្បាស់លាស់​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ជួយ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ខាងលើ ។ ភាគី​តួ​ក​គី​បាន​ត្រៀមលក្ខណៈ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​កម្ពុជា​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៣ នៃ​ប្រធាន​សភា​របស់​ក្រុម​ប្រទេស​នៅ​អាស៊ី​អឺរ៉ុប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨-១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​អង់កា​រ៉ា ។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​ហ្វូ​អាត​អុក​តៃ​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ដែល​ក្នុង​ឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ពាំនាំ​សារ​ថ្លែងអំណរគុណ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជូន​ចំពោះ​ឯកឧត្តម រ៉ី​សិប តា​យី​ប អឺ​ដូ​ហ្គែ​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ដែល​បាន​អបអរសាទរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​ជាមួយនឹង​មេដឹកនាំ​ពិភពលោក​ផ្សេង​ទៀត ។

ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជំរុញ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សេដ្ឋកិច្ច​ព្រមទាំង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កើនឡើង​មួយ​កម្រិត​ទៀត និង​បាន​ឯកភាព​ធ្វើការ​ជាមួយ​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ការ​គំរាម​គំ​ហែង​ដល់​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​ទាំង​ពីរ​៕

កែសម្រួលដោយ