កសិករ​នៅ​ស្រុក​មង្គល​បូ​រី​បាន​សម្រុក​ធ្វើ​ស្រូវស្រាល​លើក​ទី​២​នៅ​ពេល​រដូវ​ទឹក​ស្រក


ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បាន​សម្រុក​ធ្វើ​ស្រូវស្រាល​លើក​ទី​២ នៅ​ពេល​រដូវ​ទឹក​ស្រក​នៅ​ស្រុក​មង្គល​បូ​រី ។ ជាក់ស្តែង​ឃើញ​ប្រជា​កសិករ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក ស្ថិត​ក្នុងស្រុក​មង្គល​បូ​រី បាន​សម្រុក​បូមទឹក និង​វ៉ៃ​ដី​ព្រួស​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​ភាគច្រើន ដែល​កំពុង​ធ្វើ​តាម​តំបន់​ដែល​ទឹក​ស្រក​ផុត​ពី​ភ្លឺស្រែ ។

ការ​ដែល​ធ្វើ​ស្រូវស្រាល​នេះ​ឃើញ​កន្លែង​ខ្លះ​កំពុង​ចាប់ផ្តើម​ធ្វើ​ជា​បណ្តើរ​ៗ និង​កន្លែង​ធ្វើ​មុន​បាន​ដុះ​ជាដើម​ដង ។ តែ​ឆ្នាំ​២០១៨​នេះ​ដែល​ប្រជា​កសិករ​ធ្វើ​ស្រូវស្រាល​លើក​ទី​២ គេ​ឃើញ​នៅ​ពេល​ដែល​បូ​ប​ទឹក​ចេញ​វ៉ៃ​ដី​ព្រួស គឺ​កន្លែង​ខ្លះ​ចាប់​ត្រី​បាន​ក្នុង​ម្នាក់​ត្រី​ចម្រុះ​ប្រមាណ​ជា​៥​ទៅ​៦​គីឡូក្រាម​ដូច​ជា ត្រី​ឆ្ពិន​១​គីឡូក្រាម លក់​បាន​តម្លៃ​១​ម៉ឺន​រៀល ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា កាលពី​ធ្វើ​ស្រូវស្រាល ឬ​ស្រូវ​ដើមរដូវ​ដែល​ជា​ស្រូវ​ប្រភេទ​សែន​ក្រអូប​ដែល​ធ្វើ​រយៈ​៣​ខែ​កន្លះ ទទួល​ធ្វើ​លើក​ទី​១ ចាប់ផ្តើម​ព្រោះ​ខែមីនា ហើយ​ទទួលផល​នៅ​ខែកក្កដា និង​ធ្វើ​លើក​ទី​២ ចាប់ផ្តើម​ធ្វើ​នៅ​ខែកញ្ញា ហើយ​ទទួលផល​ខែមករា ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ស្រូវ​សែន​ក្រអូប​ដែល​ធ្វើ​លើក​ទី​១ ទទួលផល​ក្នុង​១​ហិ​កតា​ជា​មធ្យម​៥​តោន ហើយ​លក់​ដំបូង​ក្នុង​១​តោន តម្លៃ​៨៥​ម៉ឺន​រៀល ចុងដៃ​១​តោន​តម្លៃ​៩០​ម៉ឺន​រៀល​ហើយ​សង្ឃឹម​ស្រូវស្រាល​ដែល​ធ្វើ​លើក​ទី​២ ទទួលផល​ខាង​មុខ​នេះ អាច​ទីផ្សា​ប្រសើរ​ជាង​ធ្វើ​លើក​ទី​១ ។

លោក ផា​ន់ ណា​រ៉ា អនុប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ខេត្តបន្ទាយមានជ័យ បើ​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៨​នេះ ស្រូវស្រាល ឬ​ស្រូវ​ដើមរដូវ​ដែល​ប្រជា​កសិករ​បង្កបង្កើន​ផល​បាន​៧៤.៨៦៧​ហិ​កតា ដែល​ភាគច្រើន​ប្រជា​កសិករ​ធ្វើ​ស្រូវ​សែន​ក្រអូប​ដែល​មាន​អាយុ​៣​ខែ​កន្លះ​ទទួលផល​ហើយ ក្នុង​ចំណោម​៩​ស្រុក​- ក្រុង ដែល​បង្កបង្កើន​ផល​ច្រើន​ជាងគេ​មាន​១ ស្រុក​មង្គល​បូ​រី បាន​ចំនួន​៣២.៥២១​ហិ​កតា ២-​ស្រុក​ព្រះនេត្រព្រះ បាន​ចំនួន​១៩.៥០១​ហិ​កតា ៣- ស្រុក​ថ្មពួក​បាន​ចំនួន​៦.០៤៣​ហិ​កតា ៤- ក្រុង​សិរី​សោភ័ណ​បាន​ចំនួន​៤.៣៤០​ហិ​កតា ។

លោក​បាន​បញ្ជាក់​ថា ប្រជា​កសិករ​ក្នុង​ខេត្តបន្ទាយមានជ័យ​ពេញ​និយម​ធ្វើ​ស្រូវស្រាល ឬ​ស្រូវ​ដើមរដូវ​បាន​ចំនួន​៧៤.៨៦៧​ហិ​កតា ស្រូវកណ្តាល​បាន​ចំនួន​១២៧.៨៦០​ហិ​កតា ស្រូវធ្ងន់​បាន​ចំនួន​៤១.០៥៨​ហិ​កតា​ស្រូវ​ឡើង​ទឹកបាន​ចំនួន​៧.១៥៣​ហិ​កតា ៕

កសិកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ