នៅ​ចាំ​គាត់​ទេ​! គាត់​ជិត​មក​កម្ពុជា​ហើយ​…​ឮ​ថា​មាន​បុរស​ក្នុង​ចិត្ត​ទៀត​ផង


បន្ទាប់​ពី​អ្នក​នាង​បាន​សាង​ជីវភាព​ថ្មី​នៅ​លើ​ទឹក​មហាអំណាច​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​។ បើ​មិន​មានការ​ប្រែ​ប្រួលទេ អតីត​តារា​សម្តែង​រូប​នេះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ នេះ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​អំ​ឡុ​ង​ម៉ោង​ប្រមា​ណ​១២​ថ្ងៃត្រង់​។

ការ​វ​វិល​មក​លេង​ស្រុក​កំណើត​ជា​ថ្មី​របស់​អ្នក​នាង ម៉ៅ សុ​ចាន់​ធី នា​ពេល​នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី​ឡើយ ពោល​គឺ​អ្នក​នាង​ធ្លាប់​មក​ស្រុក​ខ្មែរ​ជា​ញឹកញាប់ ដោយសារ​តែ​អ្នក​នាង​មានការ​នឹករលឹក​សាច់ញាតិ​ដែល​នៅ​ក្នុងស្រុក​ខ្មែរ។

អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​អះអាង​ថា នាង​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​អ្នក​នាង​បាន​មានឱកាស​ជា​ថ្មី ដើម្បី​បាន​មក​ជាន់​ដី​ស្រុក​កំណើត​នា​ពេល​នេះ។ អ្នក​នាង​បញ្ជាក់​ថា បើ​ទោះបីជា​អ្នក​នាង​បាន​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត បង្កើត​ជីវ​ភាព​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​ជឿនលឿន​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​មាន​ការ​នឹករលឹក​មក​ដល់​ស្រុក​ខ្មែរ ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​អ្នក​នាង​នា​ពេល​កន្លង​មក​។

បើ​តាម​អ្នក​នាង ម៉ៅ សុ​ចាន់​ធី ការ​វិល​មក​លែង​ស្រុក​កំណើត​នា​ពេល​នេះ គឺ​មិន​ខុស​គ្នា​ដូច​​ជា​ពេល​មុន​ៗ​ឡើយ ពោល​គឺ​ក្រៅពី​មានការ​នឹករលឹក​បងប្អូន គឺ​អ្នក​នាង​ចង់​មើល​ឃើញ​​ដោយ​ផ្ទាល់​ពី​ភាព​ជឿនលឿន រីក​ចម្រើន​នៃ​ប្រទេស​កម្ពុជា ក្រោយ​ទទួល​បាន​សុខ​​សន្តិភាព​។

អ្នក​នាង​បន្ត​ថា ក្នុង​ពេល​ដែល​អ្នក​នាង​មក​ជើង​មុន អ្នក​នាង​ពិតជា​មិន​នឹក​ស្មាន​ដល់ នៅ​ពេល​ដែល​បានឃើញ​ពី​ភាព​ជឿនលឿន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រទេស​កម្ពុជា ខុស​ប្លែក​ពី​អ្វី​ដែល​នាង​ធ្លាប់​បាន​រស់នៅ​ពី​មុន​។

អ្នក​នាង ម៉ៅ សុ​ចាន់​ធី ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​គឺ​ដោយសារ​យើង​មាន​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​យ៉ាង​ត្រឹមត្រូវ ពោល​គឺ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។ នាង​បញ្ជាក់​ថា ជាក់ស្តែង​ការ​ពី​ពេល​ថ្មី​ៗ​នេះ​អ្នក​នាង​ជាមួយ​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ជា​ច្រើន​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ការ​អញ្ជើញ​មក​កាន់​បុរី​ញូយ៉ក​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

អ្នក​នាង​បន្ថែម​ថា ការ​វិល​មក​លេង​ស្រុក​កំណើត​របស់​អ្នក​នាង​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​មាន​​រយៈពេល​មួយ​ខែ​ពេញ ដោយ​ក្នុង​នោះ​ក្រៅពី​ជួប​សួរសុខទុក្ខ​ក្រុម​គ្រួសារ សាច់​ញាតិ អ្នក​នាង​ក៏​នឹង​មាន​គម្រោង​ជួប​មិត្ត​ភក្តិ​សិល្បករ​ចាស់​ៗ​ជំនាន់​អ្នក​នាង​ផង​ដែរ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​អ្នក​នាង​ក៏​មក​ស្វែង​យល់ចិត្ត​ពី​បុរស​ម្នាក់​ផង​ដែរ ក្នុង​ពេល​ដែល​បុរស​​ម្នាក់​នោះ​អ្នក​នាង​បាន​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លះ​ហើយ តាម​រយៈ​បណ្ត​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

យ៉ាងណា​ក៏​ដោយ​អ្នក​នាង នៅ​មិន​ទាន់​អាច​បញ្ចេញ​នូវ​អត្តសញ្ញាណ​បុរស​នោះ​នៅ​ឡើយ​​​ទេ ដោយសារ​អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ការ​មើលចិត្ត​គ្នា​នៅឡើយ ហើយ​ប្រសិនបើ​អ្វី​ៗ​នឹង​អាច​រីក​ចម្រើន​ទៅ​មុខ​នោះ អ្នក​នាង​នឹង​បង្ហាញ​ជា​សាធារណៈ​។

ជា​ការ​កត់សម្គាល់​អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុ​ចាន់​ធី បាន​ទើប​ប្រទះ​នូវ​ស្នេហា​មិន​សមប្រកប​ម្តង​ជា​ពីរ​ដង​មក​ហើយ ទើបបាន​ធ្វើ​ឲ្យ​អ្នក​នាង​ហាក់​រៀងចាល​មិន​ចង់​គិត​ពី​រឿង​ស្នេហា​បន្ត​ទៀត​ឡើយ ប៉ុន្តែ​ពេល​ដែល​បាន​ស្គាល់​បុរស​ចុង​ក្រោយ​នេះ អ្នក​ទាំង​ពីរ​ហាក់​មានការ​យល់ចិត្ត​គ្នា​ច្រើន ព្រមទាំង​មានការ​ដឹង​លឺ​ពី​ចាស់ទុំ​ផង​ដែរ ជា​ពិសេស​បុរស​​ម្នាក់​នោះ​មិន​បាន​គិត​ពី​អាយុ អតីតកាល និង​ទ្រព្យសម្បត្តិ​របស់​អ្នក​នាង​ឡើយ​៕

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ