ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងរៀបចំវេចខ្ចប់​ក្នុង​ផ្ទះ សមត្ថកិច្ច​ឆ្មក់​​បែកធ្លាយ​ខ្ទេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ពេល​ជន​ស​ង្ស​យ័​ម្នាក់​នេះ​កំពុង​រៀបចំ​វេច​ខ្ចប់​គ្រឿងញៀន​ចែកចាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ ព្រែក​តា​ជ័រ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ពេល​ជន​ស​ង្ស​យ័​ម្នាក់​នេះ​កំពុង​រៀបចំ​វេច​ខ្ចប់​គ្រឿងញៀន​ចែកចាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​ក្នុងភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ខាងលើ​ឈ្មោះ សែ សាល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តា​ជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​១​លើក មាន​រយៈពេល​១​ខែ​១៨​ថ្ងៃ កាលពី​ឆ្នាំ​២០០៨ ពី​បទ​បំផ្លិចបំផ្លាញ ។

លោក​អធិការ​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្វាយ​ប្រទាល បាន​ចុះ​ដល់​ចំណុច​កើតហេតុ ។

នៅ​វេលា​ម៉ោង​៦​និង​៥​នាទី​ថ្ងៃ​ដដែល ដោយ​ទទួល​បានការ​ឯកភាព​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល  អនុញ្ញាត​អោយធ្វើ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​ផ្ទះ​របស់ជនសង្ស័យ​ និង​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ​ព្រែក​តា​ជ័រ សមត្ថកិច្ច​នគរបាល បាន​ធ្វើការ​ត្រួតពិនិត្យ ផ្ទះ​របស់​ឈ្មោះ សែ សាល រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៣​កញ្ចប់ ក្នុង​នោះ​ធំ​១​កញ្ចប់ តូច​២​កញ្ចប់ និង​សំភារៈ​វេច​ខ្ចប់​ប្រើប្រាស់​មួយ​ចំនួន​នៅ​ក្នុងផ្ទះ រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​ធំ​តម្លៃ ១,០០០,០០០​រៀល (​មួយ​លាន​រៀល​) ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​រាជធានី​ភ្នំពេញ យក​មក​អោយ​ខ្លួន​ដល់​ផ្ទះ ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត​ក្នុង​១​កញ្ចប់​តម្លៃ​៣០​ដុល្លារ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវ​​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ