ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតទុក្ខ​មិន​សុខចិត្ត Pep Guardiola ចេញ​មក​បកស្រាយ​រឿង Mbappe មក Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ Manchester City លោក Pep…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​បកស្រាយ​លើ​ពាក្យ​ច​ចាម​អារាម​ដែល​លើក​ឡើង​ថា កីឡាករ​សំខាន់​របស់​ក្លិប​អ្នកមាន​បារាំង Kylian Mbappe មក​លេង​នៅ Man City ។

ពាក្យ​ច​ចាម​អារាម​នេះ​លេចឡើង​នៅ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ដែល​ថា Mbappe គឺជា​កីឡាករ​ដែល Man City កំពុង​រំពៃ​ចង់បាន ដើម្បី​យក​មក​ប្តូរ​ជាមួយនឹង Raheem Sterling តែ​លោក Guardiola បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ ហើយ​ស្នើ​សុំ​ឲ្យ​មានការ​គោរព​ដល់​មុខមាត់​របស់ Sterling និង Mbappe ផង ។

លោក​បាន​ឆ្លើយ​ប្រាប់​ថា ៖«​វា​នឹង​មិន​អាច​កើតឡើង​ទេ ។ ពេល​ខ្លះ​ខ្ញុំ​មិន​យល់​សោះ ថា​ព័ត៌មាន​នោះ​មកពីណា​»​។

លោក Pep បាន​បន្ត​ថា ៖«City នឹង​មិន​ជះ​លុយ​លើ Mbappe នោះ​ទេ ហើយ PSG ក៏​សម​នឹង​មាន​រូបគេ​នៅ​លេង​ដែរ ។ PSG នឹង​មិន​លក់​គេ​ទេ តាម​ខ្ញុំ​ទាយ​ទុក ។ គេ​ក៏​នឹង​មិន​មក​លេង​នៅ​ទី​នេះ ហើយ​យើង​ក៏​មិន​យក​គេ​មក​ជំនួស​នរណា​ម្នាក់​ដែរ ។ ពួក​យើង​នឹង​មិន​យក​គេ​មក​ប្តូរ​ជាមួយ នឹង​កីឡាករ​ណា​ម្នាក់​របស់​យើង​ដែរ ។ មហាជន​គួរតែ​មានការ​គោរព​ល្អ​ជាង​នេះ​មក​កាន់​កីឡាករ​របស់​យើង និង កីឡាករ​នៅ​ក្រុម​ផ្សេង​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ