ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើង​ខ្លាំង Barcelona ថា Messi មិនមែន​ជា​មនុស្ស​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស Gary Lineker និយាយ​ថា Messi មិនមែន​ជា​មនុស្ស​នោះ​ទេ ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស Gary Lineker និយាយ​ថា Messi មិនមែន​ជា​មនុស្ស​នោះ​ទេ ។ ការ​លើក​ឡើង​នេះ​ក៏​ដោយសារ​តែ Lineker គិត​ថា Messi ពិតជា​ពូកែ​ខ្លាំង​លើស​ពី​មនុស្ស​ធម្មតា ។

តាំងពី​មក​ចូល​លេង​នៅ​ក្លិប Barcelona ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​តែងតែ​ធ្វើ​ឲ្យ​ខ្លួនឯង​អភិវឌ្ឍ​ជា​ពិសេស​ជា​និច្ច ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ Messi តែងតែ​ជា​គូប្រជែង​ស៊ីសាច់​ស៊ី​ឈាម​ជា​មួយនឹង​កីឡាករ Cristiano Ronaldo រហូត​ដល់​ពេល​ដែល Ronaldo ចាក​ចេញពី​ក្លិប Real Madrid ទៅ​កាន់​ក្លិប​អ៊ី​តា​លី Juventus ។

ពួក​គេ​ទាំង​ពីរ​នាក់ ចែកវេន​គ្នា​យក​ពាន Ballon d’Or ស្មើគ្នា ដែល​ម្នាក់​ៗ​បាន​5​ពាន​ទុក​ផ្ទះ​រៀងខ្លួន ។ នៅ​ឆ្នាំ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​អាច​ជា​ម្ចាស់​ពាន​នេះ (Ballon d’Or) នោះ​ទេ ។

អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Gary Lineker គិត​ថា Messi ទទួល​បាន​សមត្ថភាព​ដែល​មិន​ងាយ​នរណា​ធ្វើ​បាន ។ រូបគេ​បាន​ប្រាប់ Barca TV ថា ៖«​គេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ ។ គេ​អាច​មើល​ដឹង​អ្វី​មិន​ទាន់​កើតឡើង​នៅ​ក្នុង​ការ​ប្រកួត ខណៈ​ពេល​កំពុង​លេង​ធម្មតា ។ គេ​មិនមែន​ជា​មនុស្ស​ទេ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា Messi និង Barca ទើបតែ​បាន​យកឈ្នះ​លើ​ក្រុម​មាន់​ក្នា​យ​មាស Tottenham Hotspurs ក្នុង​លទ្ធផល Spurs 2-4 Barcelona សម្រាប់​ការ​ប្រកួត​ដណ្តើម​ពាន Champions League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ