ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ក្រីក្រ​នៅ​សាលា​ដាច់​ស្រយាល​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ក្រីក្រ​ចំនួន​១០០​នាក់​នៅ​សាលា​ដាច់​ស្រយាល​មួយ​ស្ថិត​ក្នុងស្រុក​ម៉ា​ឡៃ ទទួល​អំណោយ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សប្បុរសជន តាម​រយៈ​គ្រួសារ​លោកនាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ម្នាក់​កាលពី​ថ្ងៃ​ទី​២ សីហា​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ សិស្ស​ក្រីក្រ​ចំនួន​១០០​នាក់​នៅ​សាលា​ដាច់​ស្រយាល​មួយ​ស្ថិត​ក្នុងស្រុក​ម៉ា​ឡៃ ទទួល​អំណោយ​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​សប្បុរសជន តាម​រយៈ​គ្រួសារ​លោកនាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ម្នាក់​កាលពី​ថ្ងៃ​ទី​២ សីហា​២០១៨ ។

សិស្ស​ក្រីក្រ​ទាំង​១០០​នាក់​ខាងលើ ក្នុង​នោះ​៣៥​នាក់​ជា​សិស្ស​នៅ​ចំណុច​ព្រៃ​ឬ​ស្សី និង​៦៥​នាក់​ទៀត​រៀន​នៅ​សាលា​បឋម​សិក្សា​ភ្នំ​យាយ​សំ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ និង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

សិស្ស​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ​៣​ក្បាល ខ្មៅ​ដៃ​១ ប៊ិ​ច​១ មី​៣​កញ្ចប់ ថ្នាំដុសធ្មេញ​១ ច្រាស់​ដុសធ្មេញ​១ និង​ថវិកា​​មួយ​ចំនួន​។

លោក​វរសេនីយ៍ត្រី​អោ​ក សំ​ណុ​ក នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កោះសន្តិភាព​ថា អំណោយ​ដែល​នាំ​យក​ចែក​ជូន​សិស្ស​ក្រីក្រ​ភូមិ​ដាច់​ស្រយាល​ខាងលើ​នេះ មួយ​ចំនួន​ធំ​ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មួយ​ចំនួន​ទៀត​ជា​របស់​សប្បុរសជន​ដែល​ជា​មិត្ត​ភ័ក្តិ​របស់​លោក និង​តាម​រយៈ​លោក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ