ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPEC​ បង្កើន​ទិន្នផល​ប្រេង នៅ​មាន​កម្រិត​នៅឡើយ​

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC) បាន​បង្កើន​ទិន្នផល​ប្រេង​តែ​បន្តិច​ប៉ុណ្ណោះ​កាលពី​ខែកញ្ញា ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់ ។ អង្គការ​នេះ​បូម​ប្រេង​បាន​៣២,៨៥​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែកញ្ញា ច្រើន​ជាង​ចំនួន​កាលពី​ខែសីហា​ប្រមាណ​៩​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ ។  ប៉ុន្តែ​សមាជិក​ជា​ប្រទេស​ទាំង​១២​បែរជា​មើលឃើញ​ទិន្នផល​ធ្លាក់​ចុះ​៧​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​ទៅ​វិញ…

ទីក្រុង​ឡុ​ង​ដ៍ ៖ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC) បាន​បង្កើន​ទិន្នផល​ប្រេង​តែ​បន្តិច​ប៉ុណ្ណោះ​កាលពី​ខែកញ្ញា ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់ ។

អង្គការ​នេះ​បូម​ប្រេង​បាន​៣២,៨៥​លាន​ធុង​ក្នុង​១​ថ្ងៃ​កាលពី​ខែកញ្ញា ច្រើន​ជាង​ចំនួន​កាលពី​ខែសីហា​ប្រមាណ​៩​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ ។  ប៉ុន្តែ​សមាជិក​ជា​ប្រទេស​ទាំង​១២​បែរជា​មើលឃើញ​ទិន្នផល​ធ្លាក់​ចុះ​៧​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​ទៅ​វិញ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ប្រេង​អ៊ី​រ៉​ង់ និង​វេ​ណេ​ស៊ុ​យ​អេ​ឡា ។

តម្លៃ​ប្រេង​បាន​បន្ត​កើនឡើង​នៅ​ឆ្នាំ​នេះ ព្រោះតែ​មានការ​គិត​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ី​រ៉​ង់ នឹង​សាកល្បង​លើ​សមត្ថភាព​របស់​OPEC​ក្នុង​ការ​រក​ប្រេង​ជំនួស បើ​ទោះជា OPEC​បាន​ព្រមព្រៀង​គ្នា​កាលពី​ខែមិថុនា​ថា នឹង​បង្កើន​ទិន្នផល​ប្រេង បន្ទាប់​ពី​ទទួល​បាន​សម្ពាធ​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ពិតមែន​ក្តី ។

តម្លៃ​ប្រេង​បាន​កើន​ដល់ ៨២,៣២​ដុល្លារ​ក្នុង​មួយ​ធុង​កាលពី​ថ្ងៃ​ចន្ទ​ដែល​ជា​តម្លៃ​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ ២០១៤​មក ។

លោក Norbert Rücker មក​ពី​Julius Baer បាន​ឲ្យ​ដឹង​ថា ស្ថាន​ការ​ផ្គត់ផ្គង់​ប្រេង​មាន​ភាព​ទន់ខ្សោយ​ណាស់ ហើយ​រាល់​ការ​ធ្លាក់​ចុះ​ដូច​ជា​ការ​ធ្ងន់ធ្ងរ​ឡើង​នៃ​ស្ថានការណ៍​ក្នុង​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា នឹង​រឹត​បន្តឹង​ដល់​ការ​ផ្គត់ផ្គង់​ប្រេង ។

ការ​ព្រមព្រៀង​គ្នា​រវាង​សមាជិក OPEC រួម​ជាមួយនឹង​ប្រទេស​ផលិត​ប្រេង​ដទៃ​ដូច​ជា រុ​ស្ស៊ី​កាលពី​ខែមិថុនា តម្រូវ​ឲ្យ​ប្រទេស​ចូលរួម​គោរព​ទៅ​តាម​ការ​សន្យា​កាត់​បន្ថយ​ទិន្នផល​ប្រេង​ដែល​ចាប់ផ្តើម​តាំងពី​ខែមករា ឆ្នាំ​២០១៧​មក ។

អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​សន្យា​ថា​នឹង​កាត់​បន្ថយ​ទិន្នផល​ប្រេង​៤៨៦.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​ទាំងស្រុង ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ប្រេង​ទេ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​អ៊ូ​រ៉​ង់ វេ​ណេ​ស៊ុ​យ​អេ​ឡា និង​អង់​ហ្គោ​ឡា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ