ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចង់បាន​ការ​អនុគ្រោះ​ពន្ធ​ពី​អា​មេ​រិ​កលើ​យានយន្ត

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម របស់​កូរ៉េ​ខាងត្បូង លោក Kim Hyun-chong បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា កូរ៉េ​ខាងត្បូង​នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ខំប្រឹង​ប្រែង​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក​លើ​យានយន្ត​ដែល​នាំ​ចូល ខណៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ផ្លូវការ…

ទីក្រុង​សេ​អ៊ូ​ល ៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម របស់​កូរ៉េ​ខាងត្បូង លោក Kim Hyun-chong បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​មក​ថា កូរ៉េ​ខាងត្បូង​នឹង​ផ្តោត​សំខាន់​លើ​កិច្ច​ខំប្រឹង​ប្រែង​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក​លើ​យានយន្ត​ដែល​នាំ​ចូល ខណៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ផ្លូវការ ។

លោក​បាន​មាន​ប្រសាសន៍​ដូចនេះ បន្ទាប់​ពី​ត្រលប់​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​មានឈ្មោះ​ថា United States–Korea Free Trade Agreement (KORUS FTA ) ។ លោក​បាន​ស្នើ​ដល់​សហ​រដ្ឋអាមេរិក​ឲ្យ​អនុគ្រោះ​ពន្ធ​ដល់​យានយន្ត​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង ។

លោក Kim បាន​និយាយ​ថា ៖« ខណៈ​ដែល​ពួក​យើង​ឈ្វេងយល់​ពី​កង្វល់​របស់​សហ​រដ្ឋអាមេរិក​លើ​វិស័យ​យានយន្ត​ក្នុង​កិច្ចព្រមព្រៀង​KORUS FTA​ថ្មី ពួក​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពី​ពន្ធ​យានយន្ត​អា​មេ​រិ​ក​យោង​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ » ។

លោក Kim បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ពាណិជ្ជកម្ម​របស់​លោក​បាន​តាមដាន​ស្ថានការណ៍​ថ្មី​ៗ​យ៉ាង​ដិត​ដល់​ក្នុង​ការ​ចរចា​រវាង​សហរដ្ឋអាមេរិក កា​ណា​ដា និង​ប្រទេស​ម៉ិ​ក​ស៊ិ​កលើ​វិស័យ​យានយន្ត​ដើម្បី​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ត្បូង​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នេះ​ផង​ដែរ ។

ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​វិ​សោ​ដ​ន​កម្មនេះ រដ្ឋាភិបាល​កូរ៉េ​បាន​ផ្ញើ​កិច្ចព្រមព្រៀង​ថ្មី​ទៅ​កាន់​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ និង​ស្នើ​ឲ្យ​មានការ​ផ្តល់​សច្ចាប័ន​ដើម្បី​អាច​ចូល​ជា​ធរមាន​នៅ​ខែមករា​ខាង​មុខ​នេះ​។

លោក​បាន​បន្ថែម​ថា ៖« ខ្ញុំ​ជឿជាក់​ថា​រដ្ឋសភា​នឹង​អនុញ្ញាត​(​កិច្ចព្រមព្រៀង​នេះ​)​ព្រោះ​វា​អាច​ជួយ​គ្រប់គ្រង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ដោយ​ស្ថិតស្ថេរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ