ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ស្គាល់​១៥០​ភ្នំ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ថា​មានឈ្មោះ​អី​ខ្លះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ខេត្ត​ប៉ៃលិន​ជា​តំបន់​ត្បូង​ពេជ្រ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​ជា​ដី​តំបន់​ខ្ពង់រាប​សម្បូរ​ទៅ​ដោយ​ភ្នំ​ហើយ​មាន​ដី​ក​សិ កម្ម​សម្រាប់​ធ្វើស្រែ​ចម្ការ​តិចតួច​បំផុត ។ ហើយ​ទំហំ​ខេត្ត​នេះ​ស្ទើរតែ​តូច​ជាងគេ​ទាំងអស់​ក្នុង​ចំណោម​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​ដោយ​មានស្រុក​១ ក្រុង​១​ប៉ុណ្ណោះ គឺ​ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ខេត្ត​ប៉ៃលិន​ជា​តំបន់​ត្បូង​ពេជ្រ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ​ជា​ដី​តំបន់​ខ្ពង់រាប​សម្បូរ​ទៅ​ដោយ​ភ្នំ​ហើយ​មាន​ដី​ក​សិ កម្ម​សម្រាប់​ធ្វើស្រែ​ចម្ការ​តិចតួច​បំផុត ។

ហើយ​ទំហំ​ខេត្ត​នេះ​ស្ទើរតែ​តូច​ជាងគេ​ទាំងអស់​ក្នុង​ចំណោម​ខេត្ត​ទាំងអស់​ក្នុង​ប្រទេស​ដោយ​មានស្រុក​១ ក្រុង​១​ប៉ុណ្ណោះ គឺ​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន​ត្រូវ​គេ​បំបែក​ចេញពី​ខេត្តបាត់ដំបង​គ្របដណ្តប់​ទៅ​ដោយ​ភ្នំ​ជា​ច្រើន​រហូត​ដល់​ជាង​១៥០​ភ្នំ​ឯណោះ ។

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​តាម​ដែល​លោក​ដឹង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ភ្នំ​ទាំងអស់​ចំនួន​ជាង​១៥០​ភ្នំ ដោយ​ភ្នំ​ខ្លះ​មានឈ្មោះ​ខ្លះ​ទៀត​គ្មាន​ឈ្មោះ​ពិតប្រាកដ​នោះ​ទេ ដោយ​គេ​ហៅ​ទៅ​តាម​គ្នា​ត​ៗ​មក​ដល់​សព្វ​ថ្ងៃនេះ ។ លោក​បន្ត​ទៀត​ថា ភ្នំ​ទាំងនោះ​មានឈ្មោះ​ដូច​ជា ជួរ​ភ្នំ​ខៀវ ភ្នំ​ស្ពុង ភ្នំ​ប៉ោត ភ្នំ​សារ​វ៉ា​ន់ ភ្នំ​ដោះ​ក្រមុំ ភ្នំ​យ៉ា​ត ភ្នំ​កូនភ្នំ ភ្នំ​ដំបង ភ្នំ​រាំង ភ្នំ​បឹង​ព្រលិត ភ្នំ​កេះ ភ្នំ​ក្រិ​ញ ភ្នំ​ដើម​ពុទ្រា ភ្នំ​ចេក ភ្នំ​អូរ​ប្រើស ភ្នំ​អូរ​ខ្ទីង ភ្នំ​ឫស្សី ភ្នំ​ធុ​រ៉េ​ន​២​ដើម ភ្នំ​ទឹកធ្លាក់​ក្បាលដំរី ។ ភ្នំ​ធំ​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រោ ស្រុក​សាល​ក្រៅ ដែល​គេ​កំពុង​ជីក​កកាយ​យក​ថ្ម​ទៅ​ប្រើប្រាស់​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ខេត្ត គឺ​ភ្នំ​ស្ពុង ហើយ​ក៏​មាន​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា ភ្នំ​កូន ភ្នំ​ស្ថិត​នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​ភ្នំ​មួយ​ចំនួន​ទៀត ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

លោក​បាន​បញ្ជាក់​ថា ភ្នំ​ភ្ជាប់ គឺ​ជួរ​ភ្នំ​ខៀវ​មាន​ប្រវែង​៣៨២០៩​ហិ​កតា ស្ថិត​នៅ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ ជា​តំបន់​អភិរក្ស​ព្រៃឈើ​ដោយ​ភ្ជាប់​ពី​ប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងត្បូង​ដល់​ស្រុក​សំឡូត​រហូត​ដល់​ប្រទេស​ថៃ ដោយ​គេ​គិត​ទៅ​តាម​លក្ខណៈ​កម្ពស់​ខ្នងភ្នំ​ចាប់ពី​២០០​ម៉ែត្រ​៣០០​ម៉ែត្រ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ដី​ស្ថិត​នៅ​តំបន់​ភ្នំ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​តែ​មាន​ហាងឆេង​ខ្ពស់ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្រុក​ទិញ និង​លក់ដូរ ខណៈ​ជនជាតិ​ចិន​ជា​ច្រើន​នាក់​កំពុង​ដើរ​រក​ទិញ​ដី នៅ​ត្រង់​ចំណុច​ខាងលើ និង​ស្នាក់​នៅ​តំបន់​ព្រំដែន​ផង​ដែរ ។ ជា​ពិសេស​ជនជាតិ​ចិន​ទាំងនោះ​បាន​នាំ​គ្នា​ចូល​មក​សហការ​ជាមួយ​ម្ចាស់​កាស៊ីណូ​ក្នុង​ខេត្ត​ដោយ​បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​គួរ​ឱ្យ​កត់សម្គាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ