ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាប់​ភី​ស៊ី​ត គំរាម​ផ្ដាច់​ទឹក និង ភ្លើង​សំរាប់​ក្រុម​អាវ​ក្រហម

13 ឆ្នាំ មុន

លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា កាលពី​ថ្ងៃ​ទី​១២ ឧសភា បាន​គំរាម​ថា រ​ដ្ឋាភិ​បាល​របស់​លោក​នឹង​បញ្ជា​ឱ្យ​កាត់​ផ្ដាច់​ការផ្គត់ផ្គង់​ទឹក និង​ភ្លើងសំរាប់​ក្រុម​អាវ​ក្រហមទាំងអស់ ដែល​កំពុង​ក្រាញននៀល​នៅ​ក្នុង ទីក្រុង​បាងកកត្រឹម​ពាក់កណ្ដាល​អធ្រាត្រថ្ងៃ​ទី​១២ ឧសភា នេះ ។ នេះ​ជា​វិធីសាស្ដ្រ​ថ្មីមួយទៀត​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ តដើម្បី​ដាក់​សំពាធ​លើ​ក្រុម​អាវ​ក្រហមឱ្យ​ក្រុម​អាវ​ក្រហម​ចាក​ចេញពី​តំបន់ ​រាជ​ប្រា​ស៊ុ​ង ប៉ុន្ដែ​មិនដឹង​ថា អាច​យកឈ្នះ​លើ​ក្រុម អាវ​ក្រហម​បាន​ឬ​ក៏​អត់​នោះ​ទេ ។

លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា កាលពី​ថ្ងៃ​ទី​១២ ឧសភា បាន​គំរាម​ថា រ​ដ្ឋាភិ​បាល​របស់​លោក​នឹង​បញ្ជា​ឱ្យ​កាត់​ផ្ដាច់​ការផ្គត់ផ្គង់​ទឹក និង​ភ្លើងសំរាប់​ក្រុម​អាវ​ក្រហមទាំងអស់ ដែល​កំពុង​ក្រាញននៀល​នៅ​ក្នុង ទីក្រុង​បាងកកត្រឹម​ពាក់កណ្ដាល​អធ្រាត្រថ្ងៃ​ទី​១២ ឧសភា នេះ ។ នេះ​ជា​វិធីសាស្ដ្រ​ថ្មីមួយទៀត​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​តដើម្បី​ដាក់​សំពាធ​លើ​ក្រុម​អាវ​ក្រហមឱ្យ​ក្រុម​អាវ​ក្រហម​ចាក​ចេញពី​តំបន់​រាជ​ប្រា​ស៊ុ​ង ប៉ុន្ដែ​មិនដឹង​ថា អាច​យកឈ្នះ​លើ​ក្រុម អាវ​ក្រហម​បាន​ឬ​ក៏​អត់​នោះ​ទេ ។

ទោះបីជា​បែប​ណា មេដឹកនាំ​ក្រុម​អាវក្រហម​ប្រកាស​ថា ពួក​គេ​មិន​ព្រួយបារម្ភចំពោះ​ការ​ផ្ដាច់​ទឹក និង​ភ្លើង​ឡើយ ពីព្រោះ ពួក​គេ​មាន​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន​អាច​ប្រើប្រាស់​បាន ។ លោក Weng Tojirakarn ជា​មេដឹកនាំ​សំខាន់​មួយ​រូប​របស់​ក្រុម​អាវក្រហម​ថ្លែង​ថា គ្មាន​បាតុករ​អាវ​ក្រហម​ណាម្នាក់​ភ័យ​ខ្លាច​ចំពោះ​ការ​ព្រមាន​ផ្ដាច់​ការ​ផ្គត់ផ្គង់​ទឹក និង​ភ្លើង​របស់​លោក​អាប់​ភី​ស៊ី​ត ឡើយ​គឺ​ពួក​គេ​ខ្វល់​តែ​ពី​ថា តើ​ធ្វើ​ដូច​ម្ដេចដើម្បី​យកឈ្នះ​លើ​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត និង​ធ្វើ​ឱ្យ​លោក​ឧបនាយករដ្ឋមន្ដ្រីស៊ូ​ថេ​ប ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ប៉ុណ្ណោះ ៕