ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់​ទៀតហើយ លើ​ផ្លូវជាតិ​លេខ​​​៥យ៉ាងអាណោចអាធ័ម

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវ​រថយន្ដ​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៨៩ ១៩០ ស្ថិត​ក្នុងភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់…

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវ​រថយន្ដ​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ពេល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៨៩ ១៩០ ស្ថិត​ក្នុងភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ញឹ​ម ដា​វី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៧៥៩៩ បើកបរ​មិន​ប្រកាន់​ស្ដាំ​ទៅ​បុក​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ពោធិ៍
សាត់ ១A-៥២៤៦ ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ គេ​ឃើញ​រថយន្ដ​វី​ហ្គោ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឯ​ម៉ូតូ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​។ ពេល​មក​ដល់​កន្លែង​កើតហេតុ​ត្រង់​ចំណុច​ខាងលិច​ទីស្នាក់ការ​និងរ​ដ្ឋា​គយ​(​សាខា​ខេត្តពោធិ៍សាត់​) ស្រាប់តែ​អ្នកបើកបរ​រថយន្ដ​មិន​ប្រកាន់​ស្ដាំ បាន​មក​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​កម្រោល​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទុក​រថយន្ដ​នៅ​ទីនោះ​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

​បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រថយន្ដ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​អ្នកបើកបរ​រថយន្ត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​យក​មក​ទទួលទោស និង​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ