ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុង​បុក​ពោះ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​ឃើញ​ប៉ូលិស​ចាប់​រាល់ថ្ងៃ​មិន​ចេះ​អស់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ខណៈ​ឃើញ​សមត្ថកិច្ច​​ចុះ​បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដដែល ។ ជា​ពិសេស​ការ​ចាប់​គ្រឿងញៀន​គេ​តែងតែ​ដឹង​ថា អ្នកមាន​លុយ​ឆាប់​ចេញ​ទៅ​ផ្ទះ​វិញ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ខណៈ​ឃើញ​សមត្ថកិច្ច​​ចុះ​បង្ក្រាប​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដដែល ។

ជា​ពិសេស​ការ​ចាប់​គ្រឿងញៀន​គេ​តែងតែ​ដឹង​ថា អ្នកមាន​លុយ​ឆាប់​ចេញ​ទៅ​ផ្ទះ​វិញ រីឯ​អ្នក​អត់​លុយ​ជាប់គុក​យូរ​បន្តិច​ហើយ​មេខ្លោង​ជួញដូរ​ពិត​ប្រាក​មិន​ធ្លាប់​ចាប់​បាន​ពោល​គឺ​រួចខ្លួន​ដដែល ។ ទោះបី​សកម្មភាព​ចាប់​គ្រឿងញៀន​បាន​តិច ឬ​ច្រើន​ពួក​គាត់​មិន​យកចិត្តទុកដាក់​មើល​នោះ​ទេ​តែ​អ្វី​ដែល​ពួក​គាត់​ព្រួយបារម្ភ​បំផុត​គឺ​កូនចៅ​របស់​ខ្លួន​នៅ​តាម​ភូមិ​នានា​ដែល​នាំ​គ្នា​ប្រើប្រាស់ ។

ជាក់ស្តែង​មាន​ហេតុការណ៍​ចុះ​បង្ក្រាប​គ្រឿងញៀន​មួយ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ទល់មុខ​ស្តង់​ដំឡូង​មី​ចិន ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់​ភូមិ​សួស្តី សង្កាត់​អូរ​តា​វ៉ៅ ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន​បាន​ហៅ​ជនសង្ស័យ​២​នាក់​ទៅ​ធ្វើការ​សាកសួរ និង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ជា​លទ្ធិ​ផល​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ទាំងអស់​ទី​១-​ឈ្មោះ សឿ​ន តុលា ហៅ​អា​ក្រវិល​ធំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​, ទី​២-​ឈ្មោះ សឿ​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយមក​នគរបាល​បាន​ស្នើ​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដើម្បី​ពន្លាត​ទឹកដី​ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង​បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស (ICE) ចំនួន​៣​កញ្ចប់​ធំ នៅ​ចំណុច​គំនរ​សំរាម​ខាងក្រោយ​ផ្ទះ និង​សម្ភារៈ​សម្រាប់​ជក់​មួយ​ចំនួន​ក្នុង​បន្ទប់​ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ ម៉​ង់ ស្រី​លី​ស ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​គុយទាវ​មាន​ទីលំនៅ​បច្ចុប្បន្ន​ទីកន្លែង​កើតហេតុ​ខាងលើ ចំណែក​ម្ចាស់ផ្ទះ​ជា​ប្តី​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ខាងលើ​ត្រូវ​បាន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​កាត់ទោស​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ