ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បាល់ទាត់​សុខ​ៗ​សោះ ទាញ​ប៉័ងតោ​ដេញ​កា.ប់​រត់​បាតជើង​ស​ព្រាត

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដៃ​ឆ្វេង​ត្រូវ​បាន​មិត្តភក្តិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណ​:​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​សុខ​ៗ ស្រាប់តែ​ឈ្លោះ​ទាស់ទែង​គ្នា​រឿង​លេង​បាល់​ដោយ​ប្រកែក​គ្នា​ចុះឡើង​ៗ​ក៏​ទាញ​កាំបិត​នៅ​ក្បែរ​តារាង​បាល់​កាប់​រង​របួស​តែ​ម្តង ។ ហេតុការណ៍​កាប់​ចាក់​គ្នា​នៅ​លើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ដៃ​ឆ្វេង​ត្រូវ​បាន​មិត្តភក្តិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណ​:​លេង​បាល់ទាត់​ជាមួយ​មិត្តភក្តិ​សុខ​ៗ ស្រាប់តែ​ឈ្លោះ​ទាស់ទែង​គ្នា​រឿង​លេង​បាល់​ដោយ​ប្រកែក​គ្នា​ចុះឡើង​ៗ​ក៏​ទាញ​កាំបិត​នៅ​ក្បែរ​តារាង​បាល់​កាប់​រង​របួស​តែ​ម្តង ។ ហេតុការណ៍​កាប់​ចាក់​គ្នា​នៅ​លើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​តារាង​បាល់ទាត់​ចំណាន​ប៉ៃលិន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក សេ​ម សុផល នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​កាច់​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ឈ្មោះ ស៊ឹ​ម សា​រ៉ី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រង​របួស​ដៃ​ខាងឆ្វេង មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឡុ​ង ម៉េ​ង​ហាវ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកលេង​បាល់ទាត់​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្រុម​អ្នកលេង​បាល់​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​ចូល​ទៅ​លេង​នៅ​ក្នុង​តារាង​មួយ​មាន​យីហោ «​ចំណាន​ប៉ៃលិន​» លុះ​បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​លេង​បាន​មួយសន្ទុះ ស្រាប់តែ​ឈ្លោះប្រកែក​ទាស់ទែង​គ្នា និង​ជេរ​គ្នា​ពេញ​តារាង​បាល់​តែ​ម្តង ។ ក្រោយមក​ដោយសារ​តែ​ជន​ដៃដល់​ទប់​កំហឹង​មិន​ជាប់​ក៏​ទាញ​កាំបិតប៉័ងតោ ដែល​ស្ថិត​នៅ​ក្បែរ​តារាង​បាល់ទាត់​នោះ​ដេញ​កាប់​គ្នា​បណ្តាល​ឱ្យ​ចំ​បុរស​ម្នាក់​រង​របួស​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ដើម្បី​ធ្វើការ​ព្យាបាល រីឯ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​នគរបាល​កំពុង​ដុតដៃដុតជើង​តាម​ស្វែងរក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ