ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់ និង​ទទួល​អំ​ពូ​ល​ភ្លើង​សូ​ឡា ចំនួន​១៥​គ្រឿង​សម្រាប់​បំភ្លឺ​ផ្លូវ​ចូល

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៥៣៣ ស្ថិត​នៅ​ភូមិ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៥៣…

ខេត្តបាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​លេខ​៥៣៣ ស្ថិត​នៅ​ភូមិ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៥៣ បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល អំ​ពូ​ល​ភ្លើង​សូ​ឡា ចំនួន​១៥​គ្រឿង សម្រាប់​បំភ្លឺ​ផ្លូវ​ចូល និង​ប្រគល់​ឲ្យ​ទីបញ្ជាការ​កងពល​លេខ​៥៣ ចំនួន​២​គ្រឿង ដែល​ជា​អំណោយ​របស់​ដៃគូ​សម្ព័ន្ធមេត្រីភាព​ពី​ក្រុមហ៊ុន ស៊ា​រិ​កាន​វឌ្ឍនៈ ឌី​វេឡុ​ប​មេន​។

ក្នុង​កិច្ច​ទទួល​ស្វាគមន៍ និង​ទទួល​សម្ភារ​នេះ លោក​ឧត្តមសេនីយ៍ត្រី កែវ សេង​លន មេបញ្ជាការ​រង នាយសេនាធិការ កងពល​លេខ​៥៣ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​កងពលតូច ថ្មើរជើង​លេខ​៥៣ បាន​បញ្ជាក់​ថា នេះ​ជា​ទឹកចិត្ត​សប្បុរសជន​ដែល​បាន​មើលឃើញ​ការ​ខ្វះខាត​របស់​អង្គភាព ដែល​កន្លង​មក​តែងតែ​ជួយ​ឧបត្ថម្ភ​កង្ហារ​ក្នុង​បន្ទប់​ប្រជុំ ជីរ​សម្រាប់​ដាក់​ដំណាំ កូន​ឈើ​មាន​ដើម​ក្រូចឆ្មារ សម្រាប់​ដាំ​នៅ​ក្នុង​អង្គភាព ដើម្បី​បំពេញ​ការ​ខ្វះខាត​ក្នុង​ការ​ធានា​ជីវភាព​របស់​កងទ័ព​បន្ថែម​ទៀត​។

បន្ទាប់​មក​លោក ប៊ុ​ន វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន ស៊ា​រិ​កាន​វឌ្ឍនៈ ឌី​វេឡុ​ប​មេន​បាន​ថ្លែង​ថា ក្រុមហ៊ុន​តែងតែ​មើល​ជា​ប្រចាំ​រាល់​កង្វះ ខាតណា ដែល​ក្រុមហ៊ុន​អាច​ជួយ​បន្ថែម​ទៀត​បាន គឺ​នៅ​ក្នុង​ខែវិច្ឆិកា ខាង​មុខ​នេះ​ក្រុមហ៊ុន​នឹង​ជួយ​បន្ថែម​សូ​ឡា ចំនួន​២០​គ្រឿង​បន្ថែម​ទៀត​សម្រាប់​បំភ្លឺ​ផ្លូវ​ចូល​ក្នុង​ទីបញ្ជាការ​កងពល​លេខ​៥៣ ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន នៅ​តំបន់​ក្នុង​ព្រៃ​ស្ងាត់ជ្រងំ​នេះ​សោះ​។

ក្នុង​នាម មេបញ្ជាការ មេបញ្ជាការ​រង នាយទាហាន នាយទាហានរង និង​ពល​ទាហាន ទូ​ទាំង​វរ​សេនា​តូច លេខ​៥៣៣ សូម​ថ្លែងអំណរគុណ និង​ជូនពរ​លោក​អគ្គនាយក ក្រុមហ៊ុន ស៊ា​រិ​កាន វឌ្ឍនៈ ឌី​វេឡុ​ប​មេន និង​លោកស្រី ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ សូម​ប្រកប​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ​សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ