ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា ទោះ​រើ​បំរាស់ ឬ​អង្វរក​យ៉ាងណា​ក៏​ដោយ​… ប្រាប់ម្តាយក៏មិនអើពើ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យុវតី​អាយុ​១៧​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ឪពុកចុង​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​បញ្ឆោត​ទៅ​មើល​ចំការ​ល្ងរ​ក្នុង​ព្រៃ​ជើងភ្នំ​ចេក ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​១៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ខ្សាច់​​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់…

ខេត្តពោធិ៍សាត់ ៖ យុវតី​អាយុ​១៧​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ឪពុកចុង​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល​បញ្ឆោត​ទៅ​មើល​ចំការ​ល្ងរ​ក្នុង​ព្រៃ​ជើងភ្នំ​ចេក ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​ម៉ោង​១៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ខ្សាច់​​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ។

លោក​វរសេនីយ៍ឯក ឯម រុន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ឈ្មោះ ចេ​ន អង់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្គោល​តូច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ចំណែក​យុវតី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។

ទាក់ទិន​នឹង​ករណី​រំលោភ​ខាងលើ​នេះ លោក​អធិការ​បាន​សាកសួរ​សា​ម៉ី​ខ្លួន​ដោយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​បុរស​ជា​ឪពុកចុង​បាន​បបួល និង​ឌុ​ប​នាង​ជា​កូន​ប្ដី​មុន​ទៅ​មើល​ចំការ​​ល្ងរ​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពេល​ទៅ​ដល់​គាត់​មិន​បាន​មើល​ចំការ​ទេ ដោយ​គាត់​នាំ​នាង​ឡើង​ទៅ​លើ​ខ្នងភ្នំ​ថា ដើរ​រក​ថ្នាំ​រួច​ក៏​ចុះ​មក​ក្រោម​វិញ​។

លោក​អធិការ​បន្ត​ថា លុះ​មក​ដល់​ជើងភ្នំ​មាន​អូរ​ទឹក​មួយ ពេល​នោះ​ឪពុកចុង​បាន​ចាប់​នាង​រំលោភ​រហូត​សម្រេច ទោះបី​ខំ​រើ​បំរាស់ និង​អង្វរ​.​ក​យ៉ាងណា​ក៏​ដោយ​។ ក្រោយ​ពេល​ចាប់រំលោភ​រួច គាត់​ឌុ​ប​នាង​មក​ផ្ទះ​វិញ ហើយ​បាន​ឲ្យ​លុយ​នាង​ចំនួន​៣០,០០០​រៀល​ជា​ថ្នូរ​កុំ​ឲ្យ​និយាយ​ប្រាប់​ម្ដាយ និង​សាច់ញាតិ ប៉ុន្តែ​នាង​នៅ​តែ​ប្រាប់​ម្ដាយ តែ​ដោយ​ម្តាយ​មិន​អើពើ ក៏​ទៅ​ប្រាប់​ជីតា ទើប​បែក​ការណ៍​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​ឪពុកចុង​បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​រំលោភ​ទេ គ្រាន់​តែ​ចាប់​ឱប​ថើប​នាង​ប៉ុណ្ណោះ​។ ទោះ​មានការ​ឆ្លើយ​បែប​នេះ​ក៏​ដោយ សមត្ថកិច្ច​នៅ​តែ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ