ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងផ្តើម​ចេញពីមូលហេតុអ្វី កា.ប់មិត្តភក្តិ​​​២នាក់​រួចរត់គេចខ្លួន​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​មួយ ដែល​បង្ក​ឡើង​ដោយ​យុវជន​៣​នាក់​ផឹកស៊ី​ទំនាស់​ពាក្យ​សំដី​គ្នា រហូត​ឈាន​ដល់​ទាញ​ពូថៅ​កាប់​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ហិង្សា​មួយ ដែល​បង្ក​ឡើង​ដោយ​យុវជន​៣​នាក់​ផឹកស៊ី​ទំនាស់​ពាក្យ​សំដី​គ្នា រហូត​ឈាន​ដល់​ទាញ​ពូថៅ​កាប់​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ នៅ​ភូមិ​កា​ប៉ាស់​លើ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​ក្រោយ​ពេល​កើតហេតុ ជន​សង្ស័យ​​បានរត់​​គេចខ្លួន​បាត់​ស្រមោល​។

ជនសង្ស័យ​ឈ្មោះ ណែម តុលា អាយុ ២៣​ឆ្នាំ ភេទ​ប្រុស ចំណែក​រង​គ្រោះ​ទាំង​២​នាក់​រួម​មាន ម្នាក់​ឈ្មោះ សាំង វិសាល អាយុ​២០​ឆ្នាំ ភេទ​ប្រុស បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ​លី​ម កាត់ អាយុ​២៩​ឆ្នាំ បាន​រង​របួសធ្ងន់​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​១​ក្រុម​មាន​គ្នា​៣​នាក់ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ចំណុច​កើតហេតុ​ខាងលើ​រហូត​ស្រវឹង​ជោក​រៀង​ៗ​ខ្លួន​។ ក្រោយមក​ស្រាប់តែ​ឮ​សូរ​ប្រកែក​គ្នា​ខ្លាំង​ៗ​ហើយ​បបួល​វ៉ៃ​គ្នា​ដោយ​មិនដឹងផ្តើម​ចេញ​​ពី​មូលហេតុ​អ្វី​នោះ​ទេ​។ ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ត្រូវជា​មិត្តភក្តិ​នឹង​គ្នា ហើយ​រស់នៅ​ភូមិ​កា​ប៉ះ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ជាមួយ​គ្នា​ទៀត​ផង​។

រំពេច​នោះ​ជនសង្ស័យ​ឈ្មោះ ណែម តុលា អាយុ ២៣​ឆ្នាំ ភេទ​ប្រុស បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​យុវជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ ក្នុង​នោះ​ឈ្មោះ សាំង វិសាល ត្រូវ​ជនសង្ស័យ​កាប់​ចំ​លើ​ត្រចៀក​ខាងស្តាំ​១​ពូថៅ និង​ចំ​ស្មា​ខាងស្តាំ​១​ពូថៅ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ចំណែក​ឈ្មោះ​លី​ម កាត់ ក៏​ត្រូវ​ជនសង្ស័យ​កាប់​ចំ​ក្បាល​ខាងស្តាំ​១​ពូថៅ និង​ចំ​ឆ្អឹងជំនី​ខាងស្តាំ​១​ពូថៅ បណ្ដាល​ឲ្យ​ហូរ​ឈាម​ជោក​ខ្លួន របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់​ពី​កើតហេតុ​ភ្លាម ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។ ចំពោះ​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ