ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទម្លាក់​ពន្ធ​លើ​ផលិតផល​ចំនួន​1.585​ប្រភេទ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​ចិន​នឹង​កាត់​បន្ថយពន្ធ​លើ​ការ​នាំ​ចូល​ផលិតផល​ឧស្សាហកម្ម​និង​វត្ថុធាតុដើម​ជា​ច្រើន​ចាប់ពី​ខែវិច្ឆិកា​ខាង​មុខ​នេះ​តទៅ ខណៈ​ដែល​ប្រទេស​នេះ​បង្កើន​ការ​នាំ​ចូល​ដើម្បី​បើក​ទូលាយ​សេដ្ឋកិច្ច​បន្ថែម ។ ពន្ធ​នេះ​ត្រូវ​បាន​កាត់​បន្ថយ​សម្រាប់​ផលិតផល​ចំនួន​១.៥៨៥​ប្រភេទ​ដែល​រួម​មាន​វាយន​ភ័ណ្ឌ លោហៈ ឧបករណ៍​អេ​ឡិច​ត្រូ​មេកា​និក និង​វត្ថុធាតុដើម​ជា​ច្រើន​ទៀត…

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា ប្រទេស​ចិន​នឹង​កាត់​បន្ថយពន្ធ​លើ​ការ​នាំ​ចូល​ផលិតផល​ឧស្សាហកម្ម​និង​វត្ថុធាតុដើម​ជា​ច្រើន​ចាប់ពី​ខែវិច្ឆិកា​ខាង​មុខ​នេះ​តទៅ ខណៈ​ដែល​ប្រទេស​នេះ​បង្កើន​ការ​នាំ​ចូល​ដើម្បី​បើក​ទូលាយ​សេដ្ឋកិច្ច​បន្ថែម ។

ពន្ធ​នេះ​ត្រូវ​បាន​កាត់​បន្ថយ​សម្រាប់​ផលិតផល​ចំនួន​១.៥៨៥​ប្រភេទ​ដែល​រួម​មាន​វាយន​ភ័ណ្ឌ លោហៈ ឧបករណ៍​អេ​ឡិច​ត្រូ​មេកា​និក និង​វត្ថុធាតុដើម​ជា​ច្រើន​ទៀត ។ ផលិត​ផល​​ទាំងនេះ​ស្មើ​១៩%​នៃ​ការ​នាំ​ចូល​ដែល​គិត​ពន្ធ​សរុប​របស់​ប្រទេស​ចិន និង​មាន​អត្រា​ធ្លាក់​ចុះ​ពី ១០,៥% មក​៧,៨%​ជា​មធ្យម ។

វា​ជា​ការ​កាត់​បន្ថយ​បន្ថែម​តាំងពី​ដើមឆ្នាំ​នេះ​ដែល​ជា​ពេល​រដ្ឋាភិបាល​បាន​បន្ទាប​ពន្ធ​លើ​យានយន្ត ឱសថ និង​ផលិតផល​សត្វ​ចិញ្ចឹម​ដទៃ​ទៀត ។ គោលនយោបាយ​ថ្មី​នេះ នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​តទៅ ហើយ​ពន្ធ​សម្រាប់​គ្រប់​ផលិតផល​សរុប​នឹង​ធ្លាក់​ពី​អត្រា​មធ្យម​៩,៨%​នៅ​ឆ្នាំ​២០១៧ មក​៧,៥%​នៅ​ឆ្នាំ​នេះ ។

ក្រសួងពាណិជ្ជកម្ម​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​ការ​កាត់​បន្ថយពន្ធ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​លើ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​ជម្លោះ​ពាណិជ្ជកម្ម​កំពុង​មានកំ​ដៅ​យ៉ាង​ក្ដៅ​គគុក​បែប​នេះ ។

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយពន្ធ​គឺជា​ជំហាន​មួយ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន​ក្នុង​ការ​បន្ត​ការ​បើក​ទូលាយ និង​ការ​គាំទ្រ​ដល់​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ។ ប្រទេស​ចិន​នឹង​តែងតែ​គាំទ្រ​ដល់​វិធាន​ពាណិជ្ជកម្ម​សេរី និង​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុភាគី​ដោយ​យោង​ទៅ​តាម​វិធាន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។

ជាមួយ​គ្នា​នេះ លោក Liu Shangxi ប្រធាន​វិទ្យាស្ថាន Chinese Academy of Fiscal Sciences បាន​ឲ្យ​ដឹង​ថា ការ​បន្ថយពន្ធ​លើ​ឧបករណ៍​និង​គ្រឿង​ឧបករណ៍​អេ​ឡិច​ត្រូ​មេកានិច​មួយ​ចំនួន​នឹង​ជួយ​ដល់​ការ​នាំ​ចូល​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនើប​ៗ​ពី​បរទេស បង្កើន​ការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្របសម្រួល​ដល់​ដំណើរការ​អភិវឌ្ឍ​ឧស្សាហកម្ម ។

លើស​ពី​នេះ​ទៅ​ទៀត ការ​បន្ថយពន្ធ​លើ​វត្ថុធាតុដើម​មួយ​ចំនួន​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផល​ត​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ