ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ ភា​រុណ ស្នើ​ម្ចាស់​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក ខេមរៈ ស្រី​ពៅ បញ្ឈប់​សកម្មភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រើប្រាស់​ឈ្មោះ ខេមរៈ ស្រី​ពៅ បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ផ្សេង​ៗ​ជា​បន្តបន្ទាប់​នោះ បងប្រុស​របស់​នាង​លោក ខេមរៈ ភា​រុណ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រើប្រាស់​ឈ្មោះ ខេមរៈ ស្រី​ពៅ បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ផ្សេង​ៗ​ជា​បន្តបន្ទាប់​នោះ បងប្រុស​របស់​នាង​លោក ខេមរៈ ភា​រុណ បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​អ្នក​កាន់​ផេ​ក​នោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ត្បិត​ប្អូនស្រី​របស់​លោក​មិនមែន​ជា​អ្នកលេង​នោះ​ឡើយ​។

ការ​ប្រកាស​របស់​លោក ខេមរៈ ភា​រុណ នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ខេមរៈ សិរីមន្ត បាន​ដាច់​ចិត្ត​ទម្លាយ​ពី​អ​កា​រៈ​ជំងឺ​របស់ ខេមរៈ ស្រី​ពៅ ជា​សាធារណៈ​ស្រាយ​ច​ម្ង​ល់​មហាជន​ពី​ការ​បាត់​ខ្លួន​របស់​នាង​ពី​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

បើ​ទោះបីជា​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នោះ​បាន​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ទៅ​កាន់​អ្នកគាំទ្រ ដោយ​មិន​មាន​សកម្មភាព​ខុសឆ្គង​ណាមួយ​ក៏​ដោយ ប៉ុន្តែ​លោក ខេមរៈ ភា​រុណ នៅ​តែ​សម្តែង​ក្តី​បារម្ភ​ដដែល ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​សំណាក់​ប្រិ​យ​មិត្ត​។

តាម​រយៈ​សំ​ណេ​រដែ​ល​លោក ខេមរៈ ភា​រុណ បាន​បង្ហោះ​នោះ​បញ្ជាក់​ថា អ្នក​កាន់​ផេ​ក​នេះ​​សូមកុំ​ព្យាយាម​លេង​អី ព្រោះ​អ្នក​មិនមែន​ជា​គាត់ (​ខេមរៈ ស្រី​ពៅ​) នាំ​ឱ្យ​មានការ​ភាន់​ច្រឡំ​យល់​ច្រឡំ​ពី​សំណាក់​បងប្អូន ។ លោក​បញ្ជាក់​ដោយ​ខ្លី​ថា រហូត​មក​ដល់​ពេល​នេះ​ប្អូនស្រី​របស់​លោក​មិន​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ក្នុង​ការ​ប្រើប្រាស់​នោះ​ឡើយ​។

ជា​ការ​កត់សម្គាល់​តាម​រយៈ​ការ​អះអាង​ពី​សំណាក់​លោក ខេមរៈ ភា​រុណ នា​ពេល​នេះ​គឺ​មាន​ន័យ​ថា រាល់​ការ​បង្ហោះ​នូវ​ខ្លឹមសារ និង​សារ​ផ្សេង​ៗ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ ខេមរៈ ស្រី​ពៅ នោះ គឺ​មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​ជា​បំណង​ពិត​របស់​នាង​នោះ​ឡើយ។

ជា​ធម្មតា​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង ខេមរៈ ស្រី​ពៅ គេ​តែង​ឃើញ​មានការ​បង្ហោះ​នូវ​រូបភាព​សកម្មភាព​ក្នុង​សិល្បៈ​របស់​នាង​កន្លង​ទៅ និង​ថែម​ទាំង​បន្ថែម​នូវ​ខ្លឹម​សារ​មួយ​ចំនួន​ស្តែង​ពី​ការ​នឹករលឹក​ដល់​ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​ក៏​បាន​ប្រកាស​ពី​គោល​បំណង​នៃ​ការ​វិល​ចូល​សិល្បៈ​ជា​ថ្មី​របស់​នាង​ផង​ដែរ​។ ខ្លឹមសារ​ទាំងនោះ​បាន​បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ជា​បន្តបន្ទាប់ ក្នុង​ពេល​ដែល​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​នេះ គឺ​មិនមែន​ជា​របស់ ខេមរៈ ស្រី​ពៅ ជា​អ្នកលេង​ពិតប្រាកដ​ឡើយ​។

យ៉ាងណា​ក៏​ដោយ ក្នុង​ពេល​ដែល​មានការ​បង្ហោះ​រូបភាព និង​ខ្លឹមសារ​នោះ ផេ​កមួយ​នេះ​ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ផង​ដែរ ពី​អ្នកគាំទ្រ​របស់ ខេមរៈ ស្រី​ពៅ ត្បិត​ពួក​គេ​ទាំង​នោះ​មានការ​នឹករលឹក និង​ចង់​ឲ្យ​នាង​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ បន្ទាប់​​ពី​បាត់​ដំណឹង​អស់​ជា​ច្រើន​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ