ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​របាយការណ៍​របស់​ធន​គារ HSBC ដែល​ជា​ធនាគារ​ដ៏​ធំ​ជាង គេ​មួយ​នៅ​លើ​ពិភពលោក បាន​ប៉ាន់​ប្រមាណ​ថា ចិន​នឹង​នាំមុខ​អា​មេ​រិ​ក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​នៅ​លំដាប់​ទី​១​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​១២​ឆ្នាំ​ខាង​មុខ កើន​ខ្ពស់​ពី​១៤,១​លាន​លាន​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​២៦​លាន​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​China…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​របាយការណ៍​របស់​ធន​គារ HSBC ដែល​ជា​ធនាគារ​ដ៏​ធំ​ជាង គេ​មួយ​នៅ​លើ​ពិភពលោក បាន​ប៉ាន់​ប្រមាណ​ថា ចិន​នឹង​នាំមុខ​អា​មេ​រិ​ក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​នៅ​លំដាប់​ទី​១​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​១២​ឆ្នាំ​ខាង​មុខ កើន​ខ្ពស់​ពី​១៤,១​លាន​លាន​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន​ទៅ​២៦​លាន​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​China Daily ។

របាយការណ៍​បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​ឆ្នាំ​២០៣០ តួលេខ​ផលិតផល​សរុប​ក្នុងស្រុក ឬ (GDP)​របស់​ចិន នឹង​រីក​លូតលាស់​ពី​១៤,១​លាន​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​ទៅ​ដល់​២៦​លាន​លាន​ដុល្លារ ខណៈ​ពេល​អំឡុង​ពេល​ដូច​គ្នា​GDP​របស់​អា​មេ​រិ​ក នឹង​កើន​ពី​២០,៤​លាន​ដុល្លារ​ទៅ​២៥,២​លាន​ដុល្លារ ។

របាយការណ៍​របស់​HSBC មាន​លក្ខណៈ​ស្រប​នឹង​ការ​រំពឹង​ទុក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF) ក្នុង​ខែកក្កដា​កន្លង​មក ដោយ​បាន​បញ្ជាក់​ថា ចិន​អាច​ក្លាយជា​ប្រទេស​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០៣០ ។

ការ​ព្យ​ករ​ណ៍​ខាងលើ​ចាត់​ទុក​ថា​បាន​ដើរ​បញ្ច្រាស់​ទិសលើ​សេចក្ដីថ្លែងការណ៍​របស់​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ខែ​មុន ដែល​បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​ចិន​មិន​បាន​ស្ថិត​លើ​និន្នាការ​នាំមុខ​អា​មេ​រិ​ក​នៅ​ក្នុងអំឡុងពេល​ដ៏​ខ្លី​ខាង​មុខ​ឡើយ ។

យ៉ាងណា​ក៏​ដោយ ធនាគារ HSBC បាន​បញ្ជាក់​ទៀត​ថា ទីផ្សារ​ដែល​កើត​ថ្មី នឹង​មាន​ចំណែក​ជួយ​លើក​កំណើនសេដ្ឋកិច្ច​ដល់​ទៅ​៧០​ភាគរយ​ក្នុង​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ