ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គ្រូក្រមុំ និង​បុរស​ម្នាក់​បាត់បង់​ជីវិត​ក្នុង​ថ្ងៃ​តែមួយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​២​ករណី​ផ្សេង​គ្នា ដែល​កើតហេតុ​ស្រុក​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ២០១៨ ។ ករណី​ទី​១-​បុរស​អនាថា​ម្នាក់​បាន​អង្គុយ​កណ្តាល​ផ្លូវដែក​បណ្តាល​ឲ្យ​រថភ្លើង​ដែល​បើកបរ​មក​ពី​ទិស​ខាង…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​២​ករណី​ផ្សេង​គ្នា ដែល​កើតហេតុ​ស្រុក​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ២០១៨ ។

ករណី​ទី​១-​បុរស​អនាថា​ម្នាក់​បាន​អង្គុយ​កណ្តាល​ផ្លូវដែក​បណ្តាល​ឲ្យ​រថភ្លើង​ដែល​បើកបរ​មក​ពី​ទិស​ខាង
លិច​បុក​ស្លាប់​ ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា នៅ​ចំណុច​ភូមិ​សូ​រិ​យា ឃុំ​កូប ស្រុក​អូរ​ជ្រៅ​។

សព​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ដឹក​យក​ទៅ​ដាក់​នៅ​បរិវេណ​វត្ត​មួយ​ក្នុង​ឃុំ​កើតហេតុ​ដើម្បី​រង​ចាំ​ក្រែង​មាន​សាច់ញាតិ​មក​ទទួលយក​។

ដោយឡែក​ករណី​ទី​២-​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសស្រាល ដោយសារ​រថយន្ត​ដឹក​ដី​កៀ​ម៉ូតូ​ពេល​កំពុង​បត់​ឆ្លងផ្លូវ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ត្រង់​ចំណុច​ខាងកើត​ស្ថានីយ​ដឹក​អ្នកដំណើរ​ស៊ូ​ជី​ង​ប្រហែល​៥០​ម៉ែត្រ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​រួម​មាន ១-​ឈ្មោះ​ខុន ភក្ត្រា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​អេ​លី​ហ្គែ​ន ជា​អ្នក​រួម​ដំណើរ បាន​ស្លាប់ ២-​ឈ្មោះ​សំ ស្រី​ទាវ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល ៣-​ឈ្មោះ​ឌឿ​ន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជា​អ្នក​រួម​ដំណើរ បាន​រង​របួសស្រាល និង​៤-​ឈ្មោះ​ម៉ៅ ស្រី​អូន ភេទ​ស្រី​អាយុ​២៩​ឆ្នាំ ជា​គ្រូ​ប​ង្រៀ​សាលា​ឯកជន​អេ​លី​ហ្គែ​ន ជា​អ្នកបើកបរ​ម៉ូតូ បាន​រង​របួសស្រាល ។

សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ចេញពី​អាហារ​ដ្ឋា​ន​អូរ​ខៃ​ដ​ន ពេល​ដល់​ចំណុច​ផ្លូវជាតិ​លេខ​៥​ប្រុង​បត់​មក​លិច ប៉ុន្តែ​ដោយសារ​រថយន្ត​ច្រើន ជន​រង​គ្រោះ​ក៏​បើក​សសៀ​ៗ​ខាងឆ្វេង​ដៃ បន្ទាប់​មក​ក៏​ស៊ី​ញ៉ូ​បត់​ងាក​រក​ស្តាំ លុះ​ផុត​គំនូស​ពាក់កណ្តាល​ទ្រូងផ្លូវ​ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​អុីណូ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​កៀ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល ហើយ​ជន​រង​គ្រោះ​ឈ្មោះ​ខុន ភក្ត្រា ដែល​រួម​ដំណើរ​បាន​ធ្លាក់​ខ្ទាត​ចូល​កង់​ក្រោយ​ខាងស្តាំ​រថយន្ត បណ្តាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​តែ​ម្តង​។

ក្រោយ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​បន្ត​នីតិវិធី ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ